ប៉េង​ប៉ោង បង្ហើប​ពី​ចំណូល​ពី​ជំនួញ​ចម្ការ​កៅស៊ូ

  • 2016-07-08 17:33:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​តិច តារា​កំប្លែង​​កូន​នាយ វីតាមីនសេ នាង​ប៉េងប៉ោង ទទួល​​ចំណូល​ជាង​១ពាន់​ដុល្លារ​ក្នុង​១ខែ ពី​ចម្ការ​​កៅស៊ូ​របស់​ខ្លួន នេះ​បើ​តាម​ការ​បង្ហើប​ពី​សាមី​ខ្លួន​ប្រាប់ Sabay។

 

 

ចម្ការ​​កៅស៊ូ របស់​តារា​កំប្លែង ​ប៉េងប៉ោង  គឺ​ស្ថិត​ក្នុង​ទឹក​ដី​ខេត្ត​កំពង់​ចាម ដោយ​នាង​បាន​ទិញ​តាំង​ពី​ឆ្នាំ២០០៨​មក​​ម្ល៉េះ។ ប៉េងប៉ោង ​ឲ្យ​ដឹង​ថា ចម្ការ​​កៅស៊ូ​នោះ​មាន​ជាង​១០ ហិតា ​ស្វាមី​នាង​គឺ​ជា​អ្នក​មើល​ការ​ខុស​ត្រូវ។ បច្ចុប្បន្ន​​កំពុងតែ​ប្រមូល​ផល ជា​​មធ្យម​ក្នុង​ខែ នាង​អាច​ទទួល​បាន​ប្រាក់​ជាង​១ពាន់ដុល្លារ​ពី​ដំណាំ​មួយ​ប្រភេទ​នេះ។

 

តាម​ការ​លើក​ឡើង​របស់ ​​ប៉េងប៉ោង នេះ​គឺ​ជា​របរ​ទី២​ហើយ​របស់​ក្រុម​គ្រួសារ​នាង កន្លង​មក​​នាង​ធ្លាប់​រក​ស៊ី​ឡាន​ដឹក​ខ្សាច់​ជា​មួយ នាយ​ឃ្លោក ប៉ុន្តែ​​រក​បាន​មួយ​រយៈ​ ក៏​ឈប់​រក​វិញ។ ដោយសារ តែ​​ចម្ការ​​កៅស៊ូ​ជា​របរ​មួយ​អាច​រក​ប្រាក់​បាន​ច្រើន​គួរសម  ទៅ​ថ្ងៃ​អនាគត ​នាង​គ្រោង​​ពង្រីក​ឲ្យ​កាន់​តែ​ធំជាង​នេះ​ទៅ​ទៀត។

 

សូម​ស្ដាប់​បទសម្ភាសន៍ ប៉េងប៉ោង​ជា​មួយSabay ស្ដី​ពី​ជំនួញ​​ចម្ការ​​កៅស៊ូ​​នេះ៕

 

​​

 

អត្ថបទ៖ ខុត សីហា