Miranda Kerr សម្ញែង​ចិញ្ចៀន​ពេជ្រ​យក្ស​ក្រោយ​ភ្ជាប់​ពាក្យ​នឹង​មហាសេដ្ឋី​ក្មេង

  • 2016-07-25 17:36:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បង្ហាញ​មុខ​ក្នុង​កម្មវិធី​នា​ពេល​ថ្មី​ៗ​នេះ កំពូល​តារា​ម៉ូដែល​អូស្ត្រាលី Miranda Kerr បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ច្រណែន​នឹង​ខ្លួន​ជាមួយ​នឹង​ចិញ្ចៀន​ពេជ្រ​ដ៏​ធំ​ដែល​ជា​កាដូ​ភ្ជាប់​ពាក្យ​របស់​ខ្លួន។

 

 

កាល​ពី​ថ្ងៃ​ទី ២៤​ខែ​កក្កដា​កន្លង​ទៅ​នេះ តារា​បង្ហាញ​ម៉ូដ​ល្បី​ឈ្មោះ Miranda Kerr បាន​មាន​វត្តមាន​ក្នុង​កម្មវិធី​មួយ​នៅ​ទីក្រុង Santa Monica រដ្ឋ California សហរដ្ឋ​អាមេរិក។ ជាមួយ​ទឹក​មុខ​ញញឹមញញែម ម៉ូដែល​វ័យ ៣៣​ឆ្នាំ​បាន​បង្អួត​ចិញ្ចៀន​ពេជ្រ​ដ៏​ធំ​របស់​ខ្លួន។ ក្នុង​សំលៀក​បំពាក់​សាមញ្ញ ម្ដាយ​កូន​មួយ​រូប​នេះ​នៅ​តែ​ទាក់ទាញ​រាល់​ចំណាប់​អារម្មណ៍​របស់​អ្នក​ទាំង​ឡាយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា កាល​ពី​សប្ដាហ៍​មុន អតីត​តារា​ម៉ូដែល​របស់ Victoria's Secret បាន​ភ្ជាប់​ពាក្យ​ជាមួយ​មហាសេដ្ឋី​វ័យ​ក្មេង Evan Spiegel ដែល​ជា​នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Snapchat និងមាន​ទ្រព្យសម្បត្តិ​សន្ធឹកសន្ធាប់​​ឡើង​ទៅ​ដល់​ជាង ២ពាន់​លាន​ដុល្លារ៕

 

 
 
 

ចុចអាន៖Miranda Kerr ភ្ជាប់​ពាក្យ​នឹង​មហាសេដ្ឋី​ក្មេង​បំផុត​ ជា CEO Snapchat

 

ប្រែ​សម្រួល៖ សុវណ្ណផៃ ប្រភព៖mirror

អត្ថបទថ្មី