ហាងលក់សំលៀកបំពាក់ និងសម្ភារៈកីឡាម៉ាក Nike ដំបូងគេនៅភ្នំពេញ បើកសម្ពោធ
- 2016-07-26 21:59:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងលក់សំលៀកបំពាក់ និងសម្ភារៈកីឡាម៉ាក Nike ដំបូងគេនៅភ្នំពេញ បើកសម្ពោធ
ចន្លោះមិនឃើញ
ហាងលក់សំលៀកបំពាក់ និងសម្ភារៈកីឡាម៉ាក Nike ដំបូងគេនៅភ្នំពេញ បានបើកសម្ពោធហើយកាលពីថ្ងៃទី២៣ កក្កដា កន្លងទៅ នៅបណ្ដោយមហាវិថីព្រះមុនីវង្ស ដោយមានការចូលរួមពីតំណាងស្ថានទូតអាមេរិកប្រចាំកម្ពុជា ដៃគូសហការ ភ្ញៀវកិត្តិយស និងអតិថិជនយ៉ាងច្រើនកុះករ។
លោក គឹម សភរបុត្ត (Kim Sopheakrakboth) ជំនួយការផ្នែកទីផ្សាររបស់ហាងលក់សម្ភារៈកីឡាម៉ាក Nike បាននិយាយថា៖ "នេះជាលើកដំបូងហើយដែលក្រុមហ៊ុន Nike បានផ្ដល់សិទ្ធិចែកចាយលក់សម្ភារៈកីឡានៅកម្ពុជាយើង។ បច្ចុប្បន្ន វិស័យកីឡាកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជន ស្របជាមួយសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន ដូច្នេះយើងក៏នាំចូលសម្ភារៈកីឡាម៉ាកដ៏ល្បីនេះ ដើម្បីជួយគាំទ្រវិស័យកីឡារបស់កម្ពុជាឲ្យកាន់តែរីកចម្រើន។
លោកបន្ថែមថា ហាងលក់សម្ភារៈកីឡាម៉ាក Nike នេះ នឹងពង្រីកសាខាបន្តទៀតនៅតាមផ្សារទំនើប ហើយសម្ភារៈដែលនាំចូលចែកចេញជា ៤ ប្រភេទ គឺ ខោអាវកីឡា ស្បែកជើងកីឡា បាល់ និង សំលៀកបំពាក់សម្រាប់ដំណើរកម្សាន្តផ្សេងៗ។
ក្នុងឱកាសនោះ Nike Store មានលក់ MYSTERY BAG (ចំនួន៣០) ដោយមួយក្នុងតម្លៃ៥ដុល្លារ ហើយក្នុងនោះមាន Voucher តម្លៃ៥ដុល្លារ ដែលទទួលបានគូប៉ុងពីដៃគូសហការ Cellcard, Legend Cinemas, Boost Juice Cambodia, Protein, ផ្ទាំងផូសស្ទ័ររូបកីឡាករ Wayne Rooney ឬ Neymar Jr. ។ អ្នកនឹងមានឱកាសផ្សងសំណាងទទួលបានផលិតផល NIKE ចំនួន ១ ដែលអាចជា ស្បែកជើង ខោអាវ ស្រោមជើង មួយក្នុងចំណោមផលិតផលខាងលើ។
Nike Store មានទីតាំងនៅអគារលេខ ២៣០-២៣២ បណ្ដោយមហាវិថីព្រះមុនីវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ (ជិតស្ដុបអូតែល ស)។ សម្រាប់ព័ត៌មានលម្អិត សូមទាក់ទងអ៊ីមែល kim.both@nikecambodia.com ឬចូលផេកហ្វេសប៊ុក www.facebook.com/nikecambodiafc ៕
អត្ថបទ៖ ពាណិជ្ជកម្ម