Rooney នឹង​បាត់​បង់​តំណែង​ជម្រើស​ដំបូង​​ពេល​អង់គ្លេស​ប៉ះ​ស្លូវ៉េនី​

  • 2016-10-11 13:56:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wayne Rooney នឹង​ត្រូវ​អង់គ្លេស​ដាក់​ឲ្យ​​កៅអី​បម្រុង​សម្រាប់​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​ស្លូវ៉េនី​នៅ​យប់​នេះ។

 

 

ប្រធាន​ក្រុម​វ័យ​៣០​ឆ្នាំ​ បាន​ត្រឹម​ប្ដូរ​ចូល​ប៉ុណ្ណោះ​ក្នុង​៣​ប្រកួត​ចុង​ក្រោយ​នៅ Manchester United ប៉ុន្តែ​លេង​ជា​ជម្រើស​ដំបូង​​ពី​ប្រកួត​មុន​ឲ្យ​អង់គ្លេស​យក​ឈ្នះ​ ម៉ាល់តា ២-០។ យ៉ាង​ណា​ក៏​ដោយ​ពេល​នេះ គ្រូ​បង្វឹក​ថ្មី​លោក Gareth Southgate បាន​សម្រេច​ដាក់ Rooney ជា​កីឡាករ​បម្រុង​ពេល​ប៉ះ​ ស្លូវ៉េនី ដែល​ការ​សម្រេច​ចិត្ត​នេះ​ត្រូវ​អតីត​កីឡាករ​ជម្រើស​ជាតិ​លោក Chris Sutton ហៅ​ថា​ជា​រឿង​ដ៏​ត្រឹម​ត្រូវ​។

 

ខ្សែ​ប្រយុទ្ធ​ដែល​មាន​ស្រុក​កំណើត​នៅ​ទីក្រុង​ Liverpool គឺ​ជា​អ្នក​ស៊ុត​បញ្ចូល​ទី​ច្រើន​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​តោ​កំណាច​អង់គ្លេស​ (៥៣​គ្រាប់) ប៉ុន្តែ​រដូវ​កាល​ថ្មី​​រូប​គេ​ទើប​ស៊ុត​បាន​១​គ្រាប់​ប៉ុណ្ណោះ​ក្នុង​១២​ប្រកួត​ ទាំង​នៅ​ក្លឹប​ និង​ជម្រើស​ជាតិ​៕

 

 

ប្រែ​សម្រួល៖ វីរ៉ុត ប្រភព៖ BBC