ស្រីស្អាតទាំង ៦ នាក់នេះ ត្រៀមប្រលងកញ្ញាឯកប្រចាំផ្សារទំនើប AEON
- 2014-11-04 16:59:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្រីស្អាតទាំង ៦ នាក់នេះ ត្រៀមប្រលងកញ្ញាឯកប្រចាំផ្សារទំនើប AEON
ចន្លោះមិនឃើញ
កម្មវិធី Beauty Show ការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សារទំនើប AEON បានចាប់ផ្ដើមហើយ កាលពីល្ងាចមិញ នៅផ្សារទំនើប AEON ដែលមានបេក្ខភាពទាំងអស់ ៦ នាក់ ។
លោក ស៊ឹម សុធាបញ្ញា អ្នកគ្រប់គ្រងកម្មវិធីខាងលើបានឲ្យដឹងថា ស្រីស្អាតទាំង ៦ នាក់ នោះ មាន កញ្ញា ឈ លីដា កញ្ញា រិន្ត ចិត្ដា កញ្ញា សំ ស្រីម៉ៅ កញ្ញា ជី ណា ឡែន កញ្ញា ថាររី និង កញ្ញា ភួង ដានេ ដែលពួកគេទាំងអស់ត្រូវបានបញ្ជូនមកពីក្រុមហ៊ុនចំនួន ៣ មាន ១. Elianto ២. The Face Shop ៣. Yves Rocher។
លោក ស៊ឹម សុធាបញ្ញា បានរៀបរាប់ឲ្យដឹងថា កញ្ញា ឈ លីដា និង កញ្ញា រិន្ត ចិត្ដា បានបញ្ជូនមកពីក្រុមហ៊ុន Elianto ចំណែក កញ្ញា សំ ស្រីម៉ៅ និង កញ្ញា ជី ណា ឡែន បានបញ្ជូនមកណីក្រុមហ៊ុន The Face Shop រីឯ កញ្ញា ថាររី និង កញ្ញា ភួង ដានេ បានបញ្ជូនមកពីក្រុមហ៊ុន Yves Rocher។
កម្មវិធីការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សារទំនើប AEON មានទាំងអស់ ៤ វគ្គធំៗ ក្នុងនោះវគ្គ ទី១ គឺការបង្ហាញសំលៀកបំពាក់ក្នុងរដូវក្ដៅ ធ្វើនៅថ្ងៃ ទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។
វគ្គទ ២ ការបង្ហាញសំលៀកបំពាក់ការិយាល័យ ធ្វើនៅថ្ងៃ ទី ១៧ ខែ វិច្ឆិកា ឆ្នាំ ២០១៤ ។
វគ្គទី ៣ ការបង្ហាញសំលៀកបំពាក់ក្នុងកម្មវិធីក្នុងពិធីជប់លៀង ធ្វើនៅថ្ងៃទី ៨ ខែ ធ្នូ ឆ្នាំ ២០១៤ ។
វគ្គទី ៤ ការបង្ហាញសំលៀកបំពាក់ក្នុងពិធីស្រមោលសរ ដែលជាកម្មវិធីចុងក្រោយ ធ្វើនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០១៤។
ចំពោះគណៈកម្មការដាក់ពិន្ទុមានចំនួន ២ នាក់ ក្នុងនោះអ្នកស្រី Sapor Rendall នាយកគ្រប់គ្រងនៅក្រុមហ៊ុន Sapors Modeling Agency និង លោក Narak Potter អ្នកជំនាញខាងផាត់ និងតុបតែងសិល្បៈលើមុខដ៏ល្បីព្រមទាំងមានបទពិសោធន៍ជាច្រើនឆ្នាំ។ នៅមិនទាន់ដឹងថា កញ្ញាឯកដែលទទួលបានជយលាភី ពីកម្មវិធីនេះ ទទួលបានអ្វីខ្លះនៅឡើយទេ។
នេះជាលើកទី ១ ហើយ ដែលផ្សារទំនើប AEON រៀបចំឲ្យការប្រកួតសម្រស់ និង ម៉ូដប្រចាំផ្សាររបស់ខ្លួន។ កម្មវិធីមួយនេះ មានការចូលរួមឧបត្ថម្ភធំដោយ ក្រុមហ៊ុនទូរសព្ទចល័ត Microsoft Lumia និង ចូលរួមសហការឧបត្ថម្ភដោយ ហាងលក់សំលៀកបំពាក់ Penshoppe, ហាងលក់ស្បែកជើង និង កាបូប Carino, ហាងកាត់ និង ច្នៃម៉ូតសក់ Toni & Guy, ភ្នាក់ងារម៉ូដែល Sapor។ ក្នុងនោះដៃគូសហការក្នុងការផ្សព្វផ្សាយដោយ ក្រុមហ៊ុន សប្បាយឌីជីផល, ស្ថានីយទូរទស្សន៍ហង្សមាស HDTV និង ទស្សនាវដ្តី Rose។
អានអត្ថបទបន្ត៖ តារាចម្រៀងល្បីៗជាង ១០ ដួង មានទីផ្សារខ្ពស់បំផុតថ្ងៃបុណ្យអុំទូក! អានអត្ថបទបន្ត៖“សំនៀងចែងចាំង” រកឃើញអ្នកលេខ១ហើយ! អានអត្ថបទបន្ត៖ តារាសម្ដែងស្រី ៨ ដួង មានទីផ្សារខ្ពស់ជាងគេក្នុងឆ្នាំ២០១៤ អានអត្ថបទបន្ត៖ កញ្ញាឯកទេសចរណ៍អន្តរជាតិកម្ពុជា ចម្រាញ់បានស្រីស្អាត២៤នាក់ត្រៀមប្រកួតវគ្គផ្ដាច់ព្រ័ត្រ
អត្ថបទ៖ ខុត សីហា