ចិនស្ដាយក្រោយព្រោះ Jimmy Lin ប៊ិះក្លាយជាចៅប្រសារបស់ព្រះមហាក្សត្រថៃ
- 2016-10-17 17:49:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចិនស្ដាយក្រោយព្រោះ Jimmy Lin ប៊ិះក្លាយជាចៅប្រសារបស់ព្រះមហាក្សត្រថៃ
ចន្លោះមិនឃើញ
សារព័ត៌មានចិនបង្ហាញពីភាពស្ដាយក្រោយព្រោះតារាសម្ដែងល្បីឈ្មោះ Jimmy Lin បានធ្វើឲ្យរបូតឱកាសក្លាយជាសមាជិកក្នុងរាជវង្សថៃ។
 
ក្រោយពេលព្រះមហាក្សត្រថៃ Bhumibol សោយទិវង្គតទៅ កូន និងចៅរបស់ទ្រង់ត្រូវបានបណ្ដាញព័ត៌មានចាប់អារម្មណ៍ជាពិសេស។ ថ្មីៗនេះបណ្ដាញព័ត៌មាន HKChannel បានទម្លាយថាបើសិនជា Jimmy Lin ចេះឆ្លៀតឱកាសកាលពីមុន ត្បិតនៅពេលនេះលោកបានក្លាយជាចៅប្រសារបស់ស្ដេចភូមិបុលបាត់ទៅហើយ។
មុននេះ១៨ឆ្នាំ ក្នុងពិធីបុណ្យចម្រើនព្រះជន្មលើកទី៧០របស់ព្រះមហាក្សត្រថៃ តារាចម្រៀង និងសម្ដែងJimmy Lin ត្រូវបានគេអញ្ជើញមកសម្ដែងក្នុងរាជវាំង។ នៅក្នុងពិធីជប់លៀង ប្រុសស្អាតវ័យ៤២ឆ្នាំបានមានឱកាសជួបជាមួយព្រះនាង Bajrakitiyabha។
 
ព្រះនាង Bajrakitiyabha ប្រសូតក្នុងឆ្នាំ១៩៧៨ គឺជាចៅស្រីទីមួយរបស់ស្ដេច Bhumibol និងជាបុត្រីតែមួយគត់របស់រាជបុត្រ Maha Majralongkorn។ សារព័ត៌មានចិនបានឲ្យដឹងថា នៅពេលJimmy Lin សម្ដែង ព្រះនាងបានគយគន់លោកមិនដាក់ភ្នែក។ តបស្នងនឹងមនោសញ្ចេតនារបស់ព្រះនាង តួរឿង "School Days” បានថ្វាយទៅកាន់ព្រះនាងអាល់ប៊ុម១០បន្ទះរបស់ខ្លួន។
ក្រោយការជួបគ្នានោះ អ្នកទាំង២តែងផ្ញើសំបុត្រទៅមក។ មនោសញ្ចេតនាមានការដើរទៅមុខ តែដោយសារតែគម្លាតភូមិសាស្ត្រឆ្ងាយពេកក៏ដូចជាឋានៈខុសគ្នាស្រឡះនោះ លោកឪពុកកូន៣បានស្ម័គ្រចិត្តដកថយ។ ក្រោយ១៨ឆ្នាំ Jimmy Lin នៅពេលនេះបានរៀបការ និងមានកូនដល់ទៅ៣នាក់ទៅហើយ រីឯព្រះនាងBajrakitiyabha វិញ ដោយសារតែរវល់នឹងការងារសប្បុរសធម៌ មកទល់ពេលនេះនៅមិនទាន់មានព្រះស្វាមីនៅឡើយទេ។
បណ្ដាញព័ត៌មាន Apple បានសរសេរទាំងស្ដាយក្រោយថា បើ Jimmy Lin នៅឆ្នាំនោះចេះឆ្លៀតឱកាស ឥលូវលោកអាចក្លាយជាសែស្រឡាយរាជវង្សថៃហើយក៏ថាបាន៕
 
 
 
ចុចអាន៖Zhao Li Ying របូតទាំងតួត្រចៀកកាំ និងចៀវៃព្រោះសម្ដែងខ្ចីពេក
ប្រែសម្រួល៖ សុវណ្ណផៃ ប្រភព៖zing