តារា​សិច​ថៃ ​ជួប​ស្នេហ៍​បុរស​វ័យ​៧០​ឆ្នាំ ​ដោយ​សារ​ព្រះ​ជួយ

  • 2016-10-30 17:33:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​តារា​សិច​​ថៃ​ដ៏​​ល្បី​នាង​ណង ណាត ​ត្រូវ​បាន​គេ​ស្គាល់​​ឈ្មោះ​ជា​ផ្លូវការ​ថា​ Kejsarin Chaichalermphol មាន​អាយុ ​​៣១​ឆ្នាំ ​បាន​​ជួប​ស្នេហ៍​​​នឹង​បុរស​​អាមេរិក​វ័យ​​៧០​​ឆ្នាំ ក្រោយ​​​ទៅ​បួង​សួង​បែប​​ព្រះពុទ្ធ​សាសនា​។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​​នាង​។

 

 

​អតីត​តារា​សិច​រូប​នេះ​ប្រាប់​ថា ការ​បួងសួង ​និង​​សមាធិ​ បាន​ជួយ​ឲ្យ​នាង​ស្វែង​រក​​ឃើញ​បុរស​​​អាយុ​ច្រើន​ជាង​នាង​ជាង ២ដង ដែល​ជា​ស្ថាបត្យករ​​សញ្ជាតិ​អាមេរិក​លោក​ Harold Jennings Nesland Jr។ ណង ណាត ​ជា​មនុស្ស​ជឿ​លើ​ទស្សនៈ​ព្រះ​ពុទ្ធ "ធ្វើ​ល្អ សមាធិ និង​បួង​សួង"។

 

បន្ទាប់​ពី​បាន​ជួប​ស្នេហ៍​ពិត​​ នាង​សម្រេច​ចិត្ត​​បោះ​បង់​ជា​តារា​សម្ដែង​រឿង​បែប​យុវវ័យ​​ឲ្យ​​​ក្រុមហ៊ុន​ Tokyo Hunter និង​ Asian Heart រួច​ទៅ​រៀបការ​​ជាមួយ​បុរស​​ក្នុង​ក្ដី​​សុបិន​​នាង​វិញ។ ​ភាព​យន្ត​បែប​​ក្ដៅ​សាច់​របស់​នាង​ ទទួល​ការ​ចាប់​អារម្មណ៍​​ខ្លាំង​ និង​ចែក​ចាយ​ច្រើន​​​នៅ​ទូទាំង​ប្រទេស​ថៃ​​ក្នុង​អំឡុង​​ឆ្នាំ​ ២០០០​​។

 

​នាង​បាន​​ដើរ​ចេញ​ពី​ឧស្សាហកម្ម​​សិច​ រួច​ទៅ​រៀបការ​ជា​ប្រពន្ធ​ស្របច្បាប់​​​​ជាមួយ​លោក​ Nesland ​ក្នុង​​ឆ្នាំ​ ២០១២។

 

នាង​ប្រាប់​ថា "​ខ្ញុំ​ធ្លាប់​ជា​​អ្នក​កាន់​សាសនា​គ្រិស្ដ​ តែ​​ខ្ញុំ​​ប្ដូរ​មក​​កាន់​សាសនា​ព្រះពុទ្ធ​​នៅ​អាយុ​​២១​ឆ្នាំ​វិញ។ ខ្ញុំ​ចាប់​​ផ្ដើម​​ធ្វើ​ល្អ​កាន់តែ​ច្រើន​​ដូច​ជា​​​ទៅ​វត្ត ​សិក្សា​រៀន​សូត្រ ​មើល​ថែ​គ្រួសារ ​​បរិច្ចាគ​​​សប្បុរសធម៌​ជា​ដើម ព្រោះ​ពុទ្ធ​សាសនា​បាន​កែប្រែ​ការ​គិត​របស់​ខ្ញុំ ជីវិត​របស់​ខ្ញុំ ​និង​​ធ្វើ​ឲ្យ​អារម្មណ៍​ស្ងប់​​ សប្បាយ​រីករាយ​​​ដល់​បច្ចុប្បន្ន​នេះ​"។

ទោះ​បី​ជា​​នាង​​បាន​​លាឈប់​ពី​​​អាជីព​ខាង​លើ​ ​នាង​​នៅ​តែ​ឆ្លៀត​ពេល​​បង្ហោះ​រូបភាព​សិចស៊ី ជាមួយ​ឈុត​ហែល​ទឹក​​​ទៅកាន់​ហ្វេន​ ជាង​ ២២​ម៉ឺន​នាក់​លើ Instagram ​​ម្ដង​ម្កាល​ផងដែរ៕

 

 

 

 

 

 

 

 

 

 

 

ចុចអាន៖ តារា​សិច​ជប៉ុន​លេច​មុខ​លើ​ក្រប​សៀវភៅ​​គណិតវិទ្យា​នៅ​ថៃ

ចុចអាន៖ “ទោះ​គូ​ដណ្ដឹង​ជា​តារា​សិច តែ​ខ្ញុំ​មិន​ប្រកាន់​ឡើយ”

ចុចអាន៖ មហាសេដ្ឋី​ចិន​ចំណាយ​ជិត ៨លាន​ដុល្លារ​ ជួល​តារា​សិច​​ធ្វើ​​ជំនួយ​ការ​ផ្ដាច់​មុខ

 

ប្រែ​សម្រួល៖ ឡេង ភារុណ

ប្រភព៖ Dailymail