ឡេះ​ តើក ជាប់​ធ្វើ​សំណង​ផង បោក​ខោ​អាវ​កូន​តូច​ផង ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​

  • 2016-11-20 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ឡេះ​ តើក​​ ប្រាប់​ថា ​អត់​ដឹង​ពេល​ណា​នឹង​ឡើង​បង្ហាញ​មុខ​លើ​សង្វៀន​ទៀត​នោះ​ទេ​ដោយ​សារ​រវល់​ធ្វើ​សំណង់​យក​ប្រាក់​ចិញ្ចឹម​គ្រួសារ​និង​បង់​ថ្លៃ​ផ្ទះ។​ បើ​ចូល​ហាត់​ដល់​ទៅ​កន្លះ​ខែ​ត្រៀម​ការ​ប្រកួត​នោះ​គ្រួសារ​លោក​នឹង​ជួប​ការ​លំបាក។​

បើ​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​លេង​គុន​ខ្មែរ​ឥស្លាម​ ឡេះ​ តើក​​ បាន​ប្រាប់​ Sabay​ ឲ្យ​ដឹង​ថា​ សព្វ​ថ្ងៃ​លោក​កំពុង​រវល់​ធ្វើ​ការ​សំណង់​មិន​អាច​ដក​ឃ្លា​ដើម្បី​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​រយៈ​ពេល​រហូត​ដល់​កន្លះ​ខែ​នោះ​ទេ។​ លោក​ត្រូវ​រក​ប្រាក់​ដើម្បី​ចំណាយ​ផ្សេងៗ​លើ​គ្រួសារ​ដូច​ជា​ម្ហូប​អាហារ​និង​ថ្លៃ​ផ្ទះ​ជួល​ពី​ព្រោះ​ប្រពន្ធ​របស់​កីឡាករ​រូប​នេះ​នៅ​មិន​ទាន់​អាច​ធ្វើ​អ្វី​បាន​នោះ​ទេ​បន្ទាប់​ព​សម្រាល​កូន​រួច។​

ជើង​ខ្លាំង​រូប​នេះ​ធ្វើ​សំណង់​​បាន​ប្រាក់​​​កម្រៃ​ពី​២០០០០​ ទៅ​ ២៥០០០​​រៀល​​ ក្នុង​មួយ​ថ្ងៃ​ ហើយ​ធ្វើ​តែ​៤-៥​ ថ្ងៃ​ប៉ុណ្ណោះ​ក្នុង​មួយ​សប្ដាហ៍​ដោយ​ទុក​ពេល​ខ្លះ​ជួយ​បោក​ខោអាវ​ប្រពន្ធ​ខ្លះ​ និង​ធ្វើ​កិច្ចការ​មួយ​ចំនួន​ទៀត។​ អ្នក​លេង​គុន​ខ្មែរ​ម្នាក់​នេះ​បន្ត​ទៀត​ថា​ បើ​និយាយ​ពី​ការ​ហ្វឹកហាត់​ត្រូវ​ចំណាយ​លុយ​ច្រើន​គួរសម​ដើម្បី​ហូប​អាហារ​បំប៉ន​ឲ្យ​មាន​កម្លាំង​គ្រប់​គ្រាន់​នៅ​ពេល​ប្រកួត​ ពេល​នោះ​ទស្សនិកជន​ក៏​បាន​មើល​ការ​ប្រកួត​ដោយ​ពេញ​ភ្នែក​ផង​ដែរ​។ ប៉ុន្តែ​បើ​មិន​បំប៉ន​អាហារ​គ្រប់​គ្រាន់ លោក​ក៏​មាន​កម្លាំង​វ៉ៃ​ខ្លាំង​ដូច​គេ​ដែរ។

កីឡាករ​ ឡេះ​ តើក​ ក្រោយ​ចាញ់​ជើង​ខ្លាំង​ ឡុង​ សុវណ្ណឌឿន​ នៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​២៨​ ខែ​សីហា​ នៅ​សង្វៀន​ទូរទស្សន៍​ PNN​ កន្លង​ទៅ​នេះ​រូប​គេ​បាត់​មុខ​ពី​សង្វៀន​ផ្សេងៗ​មក​ទល់​សព្វ​ថ្ងៃ​នេះ​តែ​ម្ដង៕​​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម