​គ្រូ​ស្វាយ​រៀង​ ​និយាយ​​ចំណុច​​ល្អ​របស់​គីរីវង់ និង​អគ្គិសនី​ឆ្នាំ​២០១៧ ​

  • 2017-01-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក សំ វ៉ាន់​ដេត គ្រូ​​បង្វឹក​ក្លឹប​ព្រះខ័ន​រាជ​ស្វាយរៀង​​បញ្ចេញ​ទស្សន​ថា ការ​ឡើង​មក​កាន់​លីគ​កំពូល​កម្ពុជា​របស់​ គីរីវង់​សុខ​សែន​ជ័យ និង​ក្លឹប​អគ្គិសនី​កម្ពុជា ​ក្លឹប​​​ធំ​ផ្សេង​ៗ​មិន​ងាយ​យក​ឈ្នះ​​ស្រួល​ៗ​​នោះ​ទេ សម្រាប់​​រដូវ​កាល​ថ្មី​២០១៧។

​គ្រូ​​​ជំនួយ​​​ស្វាយរៀង​​តាំង​ពី​ឆ្នាំ​២០០២ រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​តាម​ការ​មើល​ឃើញ​របស់​លោក ​ក្លឹប​គីរីវង់ និង​អគ្គិសនី​សុទ្ធ​តែ​​រៀប​ចំ​ខ្លួន​បាន​ល្អ​ដូច​​គ្នា​។ គីរីវង់​ បាន​ចំណាយ​ពេល​មួយ​ឆ្នាំ​ ដើម្បី​បង្កើត​ពាន​រង្វាន់​មួយ​​ ប្រមូល​ធនធាន​កីឡាករ​​ត្រៀម​​ឡើង​មក​លេង​លីគ​កំពូល​កម្ពុជា។

​​​ចំណែក​អគ្គិសនី​លោក​យល់​ថា ជា​ក្លឹប​​មាន​​ការ​គិត​គូ​​បាន​ល្អ​ជា​ពិសេស​មាន​គ្រូ​បង្វឹក​ល្អ​លោក ប្រាក់ វុទ្ធី និង​មាន​​ការ​នាំ​ចូល​កីឡាករ​​ល្អ​ៗ​ជា​ច្រើន​រូប​។ ​ធន​ធាន​កីឡាករ​កម្ពុជា​របស់​ក្លឹប​ទាំង​ពីរ ប្រសិន​បើ​ប្រើ​កីឡាករ​បរទេស​ល្អ​ពីរ​ឬ​បី​រូប​ទៀត ពិត​ណាស់​ក្លឹប​ផ្សេងៗ​មិន​ងាយ​យក​ឈ្នះ​ស្រួល​ៗ​នោះ​ទេ។

​​សូម​បញ្ជាក់​ថា ការ​ប្រកួត​លីគ​កំពូល​កម្ពុជា នឹង​ចាប់​ផ្ដើម​ចាប់​​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ដល់​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​២០១៧ ដោយ​យក​រូបមន្ត​​ប្រកួត​ Play-Off ៤ក្រុម។ ដោយ​ការ​លេង Play Off នេះ​នឹងយក​តាម​គំរូជប៉ុន ដោយ​ក្រុម​លេខ៣​ ប្រជែង​​ជា​មួយ​លេខ​៤ យក​អ្នក​ឈ្នះ​ឡើង​​ទៅ​ប៉ះ​ក្រុម​លេខ​២ ហើយ​ក្រុម​ឈ្នះ​នៅ​វគ្គ​នេះ​បន្ត​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ១ ដណ្ដើម​ជើង​ឯក​​​តែ​ម្ដង​។ ៕ ​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី