Samsung ប្រកាសបំពាក់កម្មវិធីសុវត្ថិភាព McAfee សម្រាប់ Galaxy S8
- 2017-05-11 02:42:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Samsung ប្រកាសបំពាក់កម្មវិធីសុវត្ថិភាព McAfee សម្រាប់ Galaxy S8
ចន្លោះមិនឃើញ
ដោយយោងតាមសេចក្ដីប្រកាសផ្លូវការរបស់ Samsung បានឲ្យដឹងថា Galaxy S8 ដែលចេញលក់នាខែបន្ទាប់ នឹងមានបំពាក់រួចជាស្រេចនូវ McAfee VirusScan ដែលជាកម្មវិធីការពារ និងកម្ចាត់មេរោគដ៏ធំមួយដែល Samsung ទើបចាប់ដៃសហការ។
កម្មវិធី McAfee VirusScan ក៏អាចនឹងមានបំពាក់លើ Samsung Galaxy S7, Galaxy S7 edge, Galaxy S6 edge, Galaxy S6 និង Galaxy Note 5 ដោយឥតគិតថ្លៃ។
ដោយឡែកបច្ចេកវិទ្យាប្រឆាំងមេរោគដែលស្រដៀងគ្នានេះអាចមាននៅក្នុងសហរដ្ឋអាមេរិក និងប្រទេសកូរ៉េសម្រាប់ទូរទស្សន៍ Samsung Smart TV ចំណែកឯបណ្ដាប្រទេសផ្សេងទៀតនឹងត្រូវបានបន្ថែមនៅពាក់កណ្ដាលឆ្នាំ 2017 នេះ។
ចំពោះអ្នកប្រើប្រាស់កុំព្យូទ័ររបស់ក្រុមហ៊ុន Samsung ក៏នឹងរីករាយជាមួយការប្រើប្រាស់សាកល្បងដោយឥតគិតរយៈពេល ៦០ថ្ងៃ បន្ទាប់ពីពួកគេទទួលបានការផ្ដល់ជូនដ៏ពិសេសនេះ៕