ដំណឹងល្អ! Bollywood ត្រៀមថតរឿង “Rambo” ជាថ្មីម្ដងទៀតហើយ
- 2017-05-23 23:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដំណឹងល្អ! Bollywood ត្រៀមថតរឿង “Rambo” ជាថ្មីម្ដងទៀតហើយ
ចន្លោះមិនឃើញ
តារាសម្ដែង Sylvester Stallone ឫដែលមនុស្សភាគច្រើនស្គាល់ថាជាតួ "រ៉ាំបូ" នោះបានបង្ហាញសារមួយក្រោយពីដឹងអំពីព័ត៌មានដែលទាក់ទងនឹងការថតរឿងនេះថ្មីដែលជាលក្ខណៈ Bollywood។
ក្រោយបានដឹងពីដំណឹងនេះ អ្នកដឹកនាំរឿងគឺលោក Sid Anand បាននិយាយថា៖ "វាដូចជាការប្រទានពរមួយពីព្រះអីចឹង"។ លោកបានបញ្ជាក់ថានៅក្នុងរឿងនេះនឹងមិនមានឈុតឆាកច្រៀង និងរាំដូចរឿង Bollywood ភាគច្រើននោះទេ ដោយបាននិយាយដូច្នេះថា៖ "ខ្ញុំនឹងមិនធ្វើដូច្នេះទៅរឿង រ៉ាំបូ ទេ" "ធ្វើដូច្នេះគឺមិនល្អទេ"។ នេះបើតាមកិច្ចសម្ភាសន៍របស់លោកជាមួយសារព័ត៌មាន BBC។
រឿងនេះត្រូវបានប្រកាសនៅក្នុងកម្មវិធីមហោស្រពភាពយន្ត Cannes ហើយនឹងចាប់ផ្ដើមថតនៅចុងឆ្នាំនេះ។ តារាសម្ដែងឥណ្ឌាឈ្មោះ Tiger Shroff នឹងសម្ដែងជាតួដ៏ល្បីមួយរូបនេះ។ ចំពោះការសម្រេចចិត្តនេះលោកបាននិយាយថា៖ "Rambo គឺជាតួដែលល្បីទូទាំងពិភពលោក និងមានឥទ្ធិពលនៅគ្រប់ទីកន្លែង ដូច្នេះហើយបានជាវាចាំបាច់ណាស់ដែលយើងត្រូវយកចិត្តទុកដាក់ក្នុងការចាប់ផ្ដើមបេសកកម្មថតរឿងនេះនៅទីក្រុង Mecca (ប្រទេស Saudi Arabia)។"
លោកបាននិយាយថា មូលហេតុដែលធ្វើឲ្យលោកសម្រេចចិត្តថតរឿងនេះគឺដោយសារ តែចំនុចខ្លាំងរបស់តួអង្គនេះដែលជា "វីរបុរសរឿងវាយតប់ ជាមួយនឹងបេះដូង" ដែលបង្កើតឡើងដោយលោក Stallone។ ថ្មីៗនេះលោក Sylvester Stallone បានប្រើបណ្ដាញសង្គម Twitter ដើម្បីបញ្ចេញយោបល់ថា៖ "ខ្ញុំទើបតែដឹងពីព័ត៌មាន ដែលគេថតរឿង Rambo ជាថ្មីនៅឥណ្ឌា... ខ្ញុំជូនពរឲ្យពួកគេសំណាងល្អ... ជាតួអង្គដ៏ល្អមួយ"។ ប៉ុន្តែលោកក៏បន្ថែមបន្តិចទៀតដែរថា៖ "សង្ឃឹមថា គេនឹងមិនបំផ្លាញតួអង្គនេះ"។
រឿងនេះនឹងមានចំណងជើងថា “RAMBO” ដដែល ហើយនឹងចាប់ផ្ដើមថតចុងឆ្នាំនេះហើយ ដែលនឹងចាប់ដាក់បញ្ចាំងនៅឆ្នាំ ២០១៨៕
ចុចអាន៖ កំពូលតារាសម្ដែងស្រីឥណ្ឌាទាំង១០ មានទ្រព្យសម្បត្តិច្រើនជាងគេក្នុងឆ្នាំ២០១៧
ចុចអាន៖ តារាប្រុសបូលីវូដទាំងនេះ ម្នាក់ៗមានទ្រព្យសម្បត្តិរាប់សិបលានដុល្លារអាមេរិកឯណោះ
ចុចអាន៖ កំពូលតារាបូលីវូដ Shahrukh Khan ត្រូវបានចំអក ព្រោះពិន្ទុមុខវិជ្ជាមួយទាបពេក