ទីបំផុត​ Sistar ចេញ​ចម្រៀង​ថ្មី​លា​អ្នក​គាំទ្រ​ហើយ!

  • 2017-05-25 12:20:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុន​នេះ​បន្តិច​ផលិតកម្ម Starship បាន​ចេញ​ Teaser ចម្រៀង​ថ្មី​របស់​​ក្រុម​ចម្រៀង​ជួរ​មុខ Sistar ដើម្បី​លា​អ្នក​គាំទ្រ​បន្ទាប់​ពី​បាន​បង្ហាញ​មុខ​អស់​រយៈពេល​៧​ឆ្នាំ​កន្លង​មក។

បទ​​ថ្មី​នោះ​មាន​ចំណង​ជើង​ថា "Lonely” ជា​ចម្រៀង​ចុង​ក្រោយ​បំផុត​របស់ Sistar សម្រាប់​ Star1 (ឈ្មោះ​អ្នក​គាំទ្រ Sistar) ដែល​​តែង​តែ​គាំទ្រ​ពួក​គេ​កន្លង​មក។ បទ​ "Lonely” នេះ​ដែរ​ផលិត​កម្ម Starship បាន​បញ្ជាក់​ថា​នឹង​ចេញ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​៣១​ខែ​ឧសភា​ខាង​មុខ​នេះ​ហើយ។

ចំណែក​ឯ​សមាជិក​ Sistar ទាំង​៤​រូប​វិញ​ក៏​បាន​បញ្ជាក់​ច្បាស់​​លាស់​ដែរ​ថា​​ការ​ត្រឡប់​មក​វិញ​លើក​នេះ​គឺ​ជា​ការ​ត្រឡប់​ជាលើក​ចុង​ក្រោយ​របស់ Sistar ប៉ុន្តែ​សមាជិក​ទាំង​អស់​មិន​ទៅ​ណាឆ្ងាយ​ពី​សិល្បៈ​ឡើយ​ដោយ​សារ​តែ​ការ​ស្រលាញ់​ សមាជិក​២​រូប Hyorin និង Soyou នឹង​បន្ត​ជា​តារា​ចម្រៀង សម្រាប់ Bora និង Dasom នឹង​ចាប់​អាជីព​ជា​តារា​សម្ដែង៕​

ប្រភព៖ Allkpop   ប្រែ​សម្រួល៖ Samedy