រឿង​មួយ​ដែល​ ស៊ូ លីផេង ថា ស៊ាំ​ចិត្ត​ ហើយ​ស្មោកគ្រោក​ហួស​​​​ថ្លែង

  • 2017-06-02 02:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចម្រៀង​បទ​តែង​និពន្ធ​ថ្មី​ ស៊ូលី ផេង ប្រាប់​ Sabay ថា​មាន​រឿង​មួយ​ដែល​ខ្លួន​មិន​ចូល​ចិត្ត មិន​ចង់​ជួប​ ព្រោះ​ថា​វា​ស្មោកគ្រោក​ និង​គ្មាន​សីលធម៌​នោះ​ គឺ​មនុស្ស​ស្ដោះ​ទឹក​មាត់​តាម​ផ្លូវ។

"រឿង​ហ្នឹង​វា​កើតមក​លើ​ខ្ញុំ​តាំង​ពី​ប៉ុន្មាន​ខែ​មុន ដែល​ខ្ញុំ​នេះ​សឹង​តែ​ថា មួយ​អាទិត្យ​៥​ថ្ងៃ​ហើយ ដែល​ខ្ញុំ​ត្រូវ​គេ​ស្ដោះទឹក​មាត់​ដាក់ មាន​ទាំង​ពេល​ជិះ​ម៉ូតូ​ក៏​ត្រូវ​ ពេល​ឈរលេង​នៅ​សាលា​ក៏​ត្រូវ"។ ម្ចាស់​បទ "សុំ​ទោស​ដែល​ខ្ញុំ​សន្យា​" ​ថ្លែង។

ផេង​ បន្ត​ថា​ ខ្លួន​ពិត​ជា​ពិបាក​ទ្រាំ​នឹង​ទង្វើ​នេះ​ណាស់​ ព្រោះ​វា​ជា​ទង្វើ​មួយ​ដែល​​គ្មាន​សីលធម៌ អត់​អនាម័យ​ ថែម​ទាំង​អាច​​ប៉ះ​ពាល់​ដល់​អ្នក​ដទៃ​ជា​ខ្លាំង​ទៀត។ ​

អ្នក​ចម្រៀង​វ័យ ​១៩​ឆ្នាំ​ រូប​នេះ​មាន​ពាក្យ​ស្នើ​សុំ​ទៅ​ប្រិយមិត្ត​ថា៖ "ខ្ញុំ​សុំ​ឲ្យ​បង​ប្អូន​ដែល​ចូល​ចិត្ត​ខាក​ស្ដោះ​តាមទី​សាធារណៈ​​កុំ​ធ្វើ​ដូច​នេះ​ទៀត​ ព្រោះ​វា​ប៉ះ​ពាល់​ផាសុកភាព​អ្នក​ដទៃ​ ជា​​ពិសេស​ពេល​ជិះ​ម៉ូតូ​តាម​ផ្លូវ​​វា​អាច​បណ្ដាល​ឲ្យ​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​គេច​ពីទឹក​មាត់​អ្នកជា​ដើម"។

អត្ថបទ៖ សុខណា