ខ្លាំង​ញាក់​សាច់​ ​តែ​តម្លៃ​កប់​ ​ពី​ ​MacBooks​ ​ជំនាន់​ថ្មី

  • 2017-06-06 02:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ព្រឹត្តិការណ៍​តាំង​បង្ហាញ​ផលិត​ផល​ ​និង​ជំនួប​នឹង​អ្នក​សរសេរ​កម្មវិធី​របស់​ ​Apple​ ​WWDC​ ​២០១៧​ ​ដែល​ធ្វើ​ឡើង​កាល​យប់​ថ្ងៃ​ ​៥​ ​មិថុនា​ ​នេះ​ ​(ម៉ោង​នៅ​ភ្នំពេញ)​ ​Apple​ ​បាន​បញ្ចេញ​នូវ​បច្ចេកវិទ្យា​ជា​ច្រើន​ ​ហើយ​អ្វី​ដែល​ពិសេស​នោះ​ ​គឺ​វត្តមាន​ ​MacBooks​ ​ជំនាន់​ថ្មី​ ​មាន​បំពាក់​គ្រឿង​ទំនើប​ៗ។

MacBooks​ ​និង​ ​Pro​ ​ថ្មី​នេះ​ ​សម្រាប់​ម៉ូដែល​អេក្រង់​ ​១២​ ​អ៊ីញ​ ​មាន​បំពាក់​បន្ទះ​ឈីប​ ​Intel Kaby Lake ១.៤ GHz Core i7​ ​Turbo Boost​ ​ដល់​ ​៣.៦ GHz​ ​និង​មាន​ ​RAM​ ​១៦GB​ ​ហើយ​តម្លៃ​ប្រមាណ​ ​១ ២៩៩​ ​ដុល្លារ

ម៉ូដែល​អេក្រង់​ ​១៣​ ​អ៊ីញ​ ​ប្រើ​បន្ទះ​ឈីប​ ​Kaby Lake ៣.៥ GHz​ ​ហើយ​មាន​ ​Turbo Boost​ ​ដល់​ទៅ​ ​ ៤.០ GHz​ ​ក្រាហ្វិក​កាត​ ​Intel Iris Plus Graphics 640​ ​មាន​តម្លៃ​ប្រមាណ​ ​១ ២៩៩​ ​ដុល្លារ​ ​ឬ​ ​១ ៧៩៩​ ​ដុល្លារ​ ​សម្រាប់​ម៉ូដែល​មាន​បន្ថែម​ ​Touch Bar។

ម៉ូដែល​អេក្រង់​ ​១៥​ ​អ៊ីញ​ ​ប្រើ​បន្ទះ​ឈីប​ ​Kaby Lake core i7​ ​៣.១ GHZ​ ​ក្រាហ្វិក​កាត​ ​Radeon Pro 555​ ​ដែល​លឿន​ជាង​ ​MacBooks​ ​ជំនាន់​មុន​ ​៥០%​ ​ហើយ​មាន​តម្លៃ​ប្រមាណ​ ​២ ៣៩៩​ ​ដុល្លារ​ ​(មាន​ភ្ជាប់​មក​ជា​មួយ​ ​Touch Bar)៕

ចុចអានបន្ត ៖

ប្រភព៖ hypebeast   ប្រែ​សម្រួល៖ រដ្ឋ