iPad Pro ថ្មី​មាន​ទំហំ​ដល់ 512 GB កាមេរ៉ា​ខ្លាំង​ដូច​ iPhone 7

  • 2017-06-06 02:58:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទី​បំផុត Apple បាន​ប្រកាស​ចេញ​ iPad Pro ជំនាន់​ថ្មី​ចំនួន​ពីរ​ប្រភេទ​ដែល​មួយ​មាន​អេក្រង់​ ១០,៥ អ៊ីញ និង មួយ​ទៀត​អេក្រង់​ ១២,៩ អ៊ីញ។

iPad Pro ទាំង​ពីរ​ប្រភេទ​នឹង​ដាក់​លក់​សប្ដាហ៍​ក្រោយ​នេះ​ដោយ​ប្រភេទ​អេក្រង់ ១០,៥ អ៊ីញ​ មាន​តម្លៃ​ចាប់​ពី ៦៤៩ ដុល្លារ ជា​មួយ​អង្គ​ផ្ទុក​ទិន្នន័យ​ទំហំ​ ៦៤ GB និង ប្រភេទ​ប្រើ​ស៊ីម​កាត​​មាន​តម្លៃ​ចាប់​ពី ៧៧៩ ដុល្លារ ជា​មួយ​អង្គ​ផ្ទុក​ទំហំ​ ៦៤ GB ដូច​គ្នា។

ដោយ​ឡែក​ iPad Pro អេក្រង់​ ១២,៩​ អ៊ីញ​មាន​តម្លៃ​ចាប់​ពី​ ៧៩៩ ដុល្លារ ដែល​មាន​អង្គ​ផ្ទុក​ទំហំ​ ៦៤ GB ប្រើ​ Wi-Fi និង ប្រភេទ​ប្រើ​ស៊ីម​​កាត​មាន​តម្លៃ​ចាប់​ពី ៩២៩ ដុល្លារ។ iPad Pro ទាំង​ពីរ​មាន​ជម្រើស​ទំហំ​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​បំផុត​ដល់​ ៥១២ GB ឯណោះ។

iPad ថ្មី​ទាំង​គូ​នេះ​ដំណើរ​ការ​ដោយ​បន្ទះ​ឈីប​ A10X ដែល​មាន​ CPU 6-core ដែល​ដើរ​លឿន​ជាង​ជំនាន់​មុន​ ៣០% និង GPU 12-core ដែល​ដំណើរ​ការ​ល្អ​ជាង​មុន​ដល់​ ៤០%។ អេក្រង់​ក៏​កាន់​តែ​ពិសេស​ដែល​អាច​ទ្រាំទ្រ​នឹង​កម្រិត​ HDR ជា​មួយ​នឹង​ refresh rate 120Hz ហើយ​ True Tone Display ថ្មី​មាន​ពន្លឺ​ភ្លឺ​ជាង​ជំនាន់​មុន​ ៥០% ឯណោះ។

អ្វី​ដែល​ពិសេស​មួយ​ទៀត​គឺ​កាមេរ៉ា​ដោយ​មាន​ប្រើ​កាមេរ៉ា​ខាង​ក្រោយ​កម្រិត ១២ MP និង ខាង​មុខ​កម្រិត ៧ MP ដែល​មាន​គុណភាព​ដូច​ជា​កាមេរ៉ា​របស់​ iPhone 7 ដែរ ពោល​អាច​ថត​រូប​បាន​ច្បាស់​ល្អ​ក្នុង​ទី​ងងឹត។ ចំណែក​ឯ​ថាមពល​ថ្ម​អាច​ប្រើ​បាន​​ដល់​ ១០ ម៉ោង​សម្រាប់​ការ​មួយ​ពេញ៕​​​​​​​​

ចុចអាន៖

ប្រភព៖ The Verge   ប្រែ​សម្រួល៖ សុខហេង