បន្ទាប់ពីស្ងាត់៥ឆ្នាំ ជួបរឿងក្តីក្តាំផ្លូវភេទ ពេលនេះ Kesha ចេញបទថ្មីឡើងអេម! (វីដេអូ)
- 2017-07-07 03:15:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បន្ទាប់ពីស្ងាត់៥ឆ្នាំ ជួបរឿងក្តីក្តាំផ្លូវភេទ ពេលនេះ Kesha ចេញបទថ្មីឡើងអេម! (វីដេអូ)
ចន្លោះមិនឃើញ
បន្ទាប់ពីអាល់ប៊ុមចុងក្រោយរបស់តារាចម្រៀងប៉ុប Kesha បានបញ្ចេញកាលពីឆ្នាំ២០១២ ពេលនេះតារារូបនេះបានត្រលប់មកវិញហើយ ដោយបញ្ចេញបទចម្រៀងមួយបទកាលពីថ្ងៃព្រហស្បតិ៍។
បទចម្រៀងនោះមានចំណងជើងថា "Praying” បូកបញ្ចូលជាមួយនឹងរូបភាពដែលនាងបានបង្ហោះនៅលើបណ្ដាញសង្គម ជារូបភាពនាងឈរបែរខ្នងអមជាមួយនឹងឥន្ធនូព្រមទាំងអក្សរសរសេរថា "The Beginning” អ្នកគាំទ្រជាច្រើនសន្មតថានេះជាចំណងជើងអាល់ប៊ុមថ្មីរបស់នាង មិនត្រឹមតែប៉ុណ្ណោះនាងក៏បានបង្ហោះវីដេអូខ្លះផងដែរដើម្បីប្រកាសបទចម្រៀងថ្មីនេះ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយម្ចាស់បទចម្រៀង "Tik Tuk” រូបនេះឆ្លងកាត់ការប្ដឹងផ្ដល់ជាមួយនឹងផលិតករចាស់របស់នាងគឺលោក Dr Luke ដែលថាបានរំលោភបំពានផ្លូវភេទ។ រឿងនេះកើតឡើងតាំងពីឆ្នាំ២០១៤មកម្ល៉េះ គឺខណៈពេលបុណ្យខួបកំណើតរបស់នាង ដែលចោទថាលោក Dr Luke ដាក់ថ្នាំសណ្ដំហើយក៏រំលោភ ពេលនាងទើបតែមានអាយុ១៨ឆ្នាំនៅរដ្ឋ California។
តាមរយៈបទចម្រៀងចុងក្រោយនេះ Kesha បានបញ្ជាក់ថា ជាបទចម្រៀងដែលនិយាយអំពីការអត់អោនទោស ទោះបីជាអ្នកណាម្នាក់ធ្វើបាបអ្នក ឫ បន្លាចអ្នកពីរឿងអ្វីមួយក៏ដោយ ហើយជាបទចម្រៀងដែលធ្វើឲ្យអ្នកមានអារម្មណ៍មោទនភាពលើខ្លួនឯងទោះបីជាត្រូវឆ្លងកាត់រឿងលំបាកយ៉ាងណាក៏ដោយ៕
នេះគឺជាបទចម្រៀងថ្មីរបស់នាងដែលមានចំណងជើងថា "Praying"៖
ចុចអាន៖