សាលា​​​ដ៏​ល្បី​​មួយ​បើក​ជិត ៣០ ឆ្នាំ មួយ​ឆ្នាំ​រើស​សិស្ស​ចូល​រៀន​តែ ១០០ នាក់

  • 2017-07-11 02:38:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • សិស្ស​ជាប់​ឬ​ធ្លាក់​បាក់ឌុប​ក៏​អាច​ចូល​រៀន​បាន​
  • ការ​សិក្សា​មាន​រយៈ​ពេល​ពីរ​ឆ្នាំ
  • ផ្តោត​លើ​ការ​បណ្តុះបណ្តាល ៣ មុខ​ជំនាញ​សំខាន់ៗ

ជិត ៣០ ឆ្នាំ​ដែល​សាលា​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​ជួសជុល​រថយន្ត JVC បាន​បើក​ដំណើរ​ការ​ ដើម្បី​ផ្ដល់​ការ​បណ្ដុះបណ្ដាល​ជំនាញ​បច្ចេកទេស​គ្រឿង​ម៉ាស៊ីន​ដល់​ប្រជាជន​កម្ពុជា។

ចាប់ផ្តើម​ដំណើរ​ដំបូង​ក្នុង​ឆ្នាំ ១៩៩០ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អ្នក​បច្ចេកទេស​ជប៉ុន JVC ផ្តោត​លើ​ការ​សិក្សា​ ៣ មុខ​ជំនាញ​សំខាន់​ៗ​គឺ​ផ្នែក​រថយន្ត គ្រឿង​ចក្រ​និង​គ្រឿង​យន្ត​កសិកម្ម។

មាន​ទីតាំង​​ស្ថិត​នៅ​តាម​​បណ្តោយ​ផ្លូវ​ជាតិលេខ ៦ ហួស​ស្ពាន​ជ្រោយ​ចង្វា​ប្រហែល ១០០ ម៉ែត្រ ក្នុង​មួយ​ឆ្នាំ​ៗ​សាលា JVC ​ទទួល​សិស្ស​ចុះ​ឈ្មោះ​សិក្សា​ចំនួន ១០០ នាក់ ទាំង​សិស្ស​ដែល​ជាប់​និង​ធ្លាក់​បាក់ឌុប។

បច្ចុប្បន្ន​​សាលា JVC ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ក្រសួង​ការងារ បណ្តុះបណ្តាល​វិជ្ជាជីវៈ​​។

លោក សិម សុរិន្ទ​ នាយកសាលាមធ្យម​សិក្សា​​បច្ចេកទេស​ JVC បាន​ផ្តល់​សម្ភាសន៍​ដល់​ក្រុម​ការងារ Sabay ពីការ​សិក្សា​ជំនាញ​បច្ចេកទេស​នៅសាលា JVC៕

កុំភ្លេច ចុច Like Page Sabay News Technology......... ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា។

ចុច​អាន​បន្ត​៖

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទពេញនិយម