សាយ ពិសិដ្ឋ ត្រៀម​ចូល​ទីលាន​​វាល​ស្មៅ​វិញ​ក្រោយ​ជា​ពី​របួស​

  • 2017-08-16 02:14:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ការពារ​ជម្រើស​ជាតិ​កម្ពុជា​ សាយ ពិសិដ្ឋ ​​​នៅ​ពេល​នេះ​អាច​ចូល​ហ្វឹកហាត់​ជា​​មួយ​ក្រុម​វិញ​ហើយ នឹង​​ត្រៀម​វិល​ត្រឡប់​មក​ជួយ​ក្រុម​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ (ប៉ូលិស​) វិញ​ ក្នុង​រយៈ​ពេល​​ដ៏​ខ្លី​។

សាយ ពិសិដ្ឋ (អង្គុយ)

​បុរស​មាឌ​ធំ​​មាន​កូន​មួយ​រូប​នេះ​បាន​ឲ្យ​ដឹង​ថា ​​អាច​វិល​ចូល​ទីលាន​ហ្វឹកហាត់​វិញ​ហើយ ​គ្រាន់​តែ​​មិន​ទាន់​​មាន​កម្លាំង​ស៊ុស​ល្អ​​ដូច​មុន។ រូប​គេ​ត្រូវ​ការ​ពេល​វេលា​ហ្វឹកហាត់​មួយ​រយៈ​ពេល​ខ្លី​ទៀត ដើម្បី​ប្រមូល​កម្លាំង​មក​វិញ​ ទើប​អាច​វិល​ចូល​ទីលាន​វិញ​បាន។

​ខ្សែ​ការ​​ឆ្នើម​ និង​ជា​ប្រធាន​ក្រុម​ប៉ូលិស​រូប​នេះ​បន្ត​ថា​ ​យ៉ាង​ណា​ការ​វិល​ត្រឡប់​មក​ជួយ​ក្រុម​មិន​យូរ​ទៀត​ឡើយ។ សាយ ពិសិដ្ឋ បាន​រង​របួស​ប្រេះ​ឆ្អឹង​​ស្មង​ជើង​​កាល​ពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ ​​ក្នុង​ពេល​ប៉ះ​ទង្គិច​ជា​មួយ​កីឡាករ​ក្រុម​អគ្គិសនី​កម្ពុជា៕

ជម្រើស ១១​នាក់​ក្លឹប​ប៉ូលិស​​កាល ​សាយ ​ពិសិដ្ឋ មិន​ទាន់​រង​របួស​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទថ្មី