តារា​ម៉ូដែល​ជាប់​ឈ្មោះ "​ស្រី​ស្អាត​បំផុត​លើ​លោក" បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី London Fashion Week

  • 2017-09-22 08:23:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​សញ្ជាតិ​បារាំង Thylane Blodeau ដែល​ធ្លាប់​ជាប់​ឈ្មោះ​ជា​ "ស្រី​ស្អាត​បំផុត​លើ​លោក" ​បាន​ចាប់​ផ្ដើម​ចូល​រួម​កម្មវិធី Fashion Week ជា​ញឹក​ញាប់​ បញ្ជាក់​ថា​ការ​ងារ​ម៉ូដែល​របស់​នាង​ពិត​ជា​កាក់​កប​មិន​ធម្មតា។

តារា​ម៉ូដែល​ Thylane Blodeau

​​កាល​ពី​ថ្ងៃ​អង្គារ​សប្ដាហ៍​នេះ តារា​ម៉ូដែល​វ័យ​ ១៦​ឆ្នាំ​រូប​នេះ​បាន​បង្ហាញ​ខ្លួន​ក្នុង​កម្មវិធី London Fashion Week (LFW) ដែល​ព្រម​ទាំង​មាន​ឱ​កាស​អង្គុយ​នៅ​កៅអី​កិត្តិយស​ទៀត​ផង​។ កម្មវិធី​នេះ​រៀប​ចំ​ដោយ​លោក Tommy Hiliger ដែល​បង្ហាញ​ពី​ឈុត​​សំលៀក​បំពាក់​រដូវ​ផ្ការីក។ កម្មវិធី​នេះ​ក៏​មាន​សហការ​ជាមួយ​ដៃ​គូរ​ផលិត​សំលៀក​បំពាក់​ តារា​ម៉ូដែល Gigi Hadid ផង​ដែរ។

លោក Tommy Hiliger និង​ Gigi Hadid
Thylane Blodeau ចូល​រួម​ដោយ​តារា​វ័យ​ក្មេង​ល្បីៗ

Thylane ចូល​រួម​កម្មវិធី​នេះ​ដោយ​ស្លៀក​ពាក់​ឈុត​ក្រហម ហើយ​ចូល​រួម​អង្គុយ​ទស្សនា​ជាមួយ​ Gigi Hadid ខណៈ​ពេល​ដែល​ប្អូន​ស្រី Bella Hadid , តារា​មូដែល Hailey Baldwin និង Jourdan Dunn ដើរ​បង្ហាញ​ម៉ូត​នៅ​លើ Runway។ ទោះ​បី​ជា​នាង​ទើប​តែ​ចូល​ប្រឡូក​ក្នុង​វិស័យ​​ Fashion និង​បង្ហាញ​ម៉ូត​នេះ​ក៏​ពិត​មែន​ តែនាង​បាន​ក្លាយ​ជា​តារា​ល្បី​ឈ្មោះ​តាំង​ពី​វ័យ​ក្មេង​មក​ម្ល៉េះ។ កាល​ពី​នាង​មាន​អាយុ​១០​ឆ្នាំ​ នាង​បាន​ក្លាយ​ជា​តារា​បង្ហាញ​មុខ​នៅ​លើ​ក្រប​ទស្សនាវដ្ដី​ដ៏​ល្បី​ឈ្មោះ "Vogue” ប្រចាំ​ទីក្រុង​ប៉ារីស​រួច​ទៅ​ហើយ។

Thylane Blodeau កាល​ពី​វ័យ​ក្មេង

ដោយ​ធ្លាប់​ជាប់​ឈ្មោះ​ជា​ ស្រី​ដែល​ស្អាត​ជាង​គេ​ក្នុង​លោក​នាង​បាន​ចុះ​កុង​ត្រា​ជាមួយ​ក្រុមហ៊ុន​ IMG ដែល​ជា​ក្រុម​ហ៊ុន​ដ៏​ល្បី​ឈ្មោះ​មួយ​​ថ្មីៗ​នេះ​៕

អាន​អត្ថបទ៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

បិទ