មកស្គាល់​ស្ពានទឹកវែងជាងគេ​បំផុតក្នុង​លោកនៅ​អាល្លឺម៉ង់ ពិតជា​កម្រ​បានឃើញ

  • 2017-09-26 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ពាន​ទឹក ក៏​ដូច​ជា​សំណង់​ស្ពាន​ទូទៅ​ដែរ គ្រាន់​តែ​វា​អាច​ឲ្យ​ទូក​ ឬ​កប៉ាល់​បើក​បរ​​លើ​បាន។ ស្ពាន​ទឹក​ដ៏​ពេញ​និយម​បំផុត​លើ​លោក​ គឺ​ស្ពាន Magdeburg Water Bridge ​ស្ថិត​នៅ​ប្រទេស​អាល្លឺម៉ង់ ដែល​ជា​ស្ពាន​ទឹក​វែង​​ជាង​គេ​បំផុត និង​អស្ចារ្យ​បំផុត​ក្នុង​លោក។

ស្ពាន​​ស្ថិត​នៅ​ក្បែរ​ទីក្រុង Magdeburg នេះ​ចាប់​ផ្ដើម​សាង​សង់​នៅ​ឆ្នាំ ១៩៩៧ និង​បើក​សម្ពោធ​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​ខែ​តុលា ឆ្នាំ ២០០៣។ វា​បាន​ភ្ជាប់​ជា​មួយ​ប្រឡាយ Elbe-Havel ​ទៅ​កាន់​ប្រឡាយ Mittellandkanal ​និង​ឆ្លង​កាត់​ទន្លេ Elbe River។

ស្ពាន Magdeburg មាន​ប្រវែង​សរុប​ទាំង​អស់​ចំនួន ៩១៨​ម៉ែត្រ ទទឹង ៣៤​ម៉ែត្រ ជម្រៅ​ទឹក​ក្នុង​ស្ពាន​ ៤,២៥​ម៉ែត្រ និង​ចំណាយ​ទឹក​ប្រាក់​​សាង់​សង់​អស់​ប្រមាណ ៥៩២​លាន​ដុល្លារ​អាមេរិក​៕ សូមទស្សនា​វីដេអូ​ខាង​ក្រោម៖​

ចុចអាន៖

ប្រភព៖ theplanets   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទថ្មី