Beyonce និង Jay Z ទើប​តែ​ឃើញ​ចេញ​ទៅ​ក្រៅ​ជា​មួយ​កូនៗ​លើក​ដំបូង

  • 2017-10-06 08:57:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Beyonce និង​ Jay Z ព្រម​ទាំង​កូន​ទាំង​បី​ទើប​តែ​ត្រូវ​គេ​ប្រទះ​ឃើញ​ចេញ​ទៅ​ក្រៅ​ជាមួយ​គ្នា​លក្ខណៈ​គ្រួសារ​លើក​ដំបូង។ គូ​ស្នេហ៍​តារា​លំដាប់​កំពូល​នេះ​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ទី​ក្រុង New York ជាមួយ​កូន​ៗ​ទាំង​បី​រូប​គឺ Blue Ivy អាយុ៥​ឆ្នាំ​ និង​កូន​ភ្លោះ Rumi និង Sir អាយុ ៤​ខែ​។

គ្រួ​សារ​នេះ​បាន​ចេញ​ពី​ឡាន​​ពណ៌​ខ្មៅ​មួយ​ដែល Jay Z ជា​ឪពុក​បាន​កាន់​កន្ត្រក​កូនៗ។ មើល​តាម​ស្ថាន​ភាព​តារា​រូប​នេះ​ស្លៀក​សម្លៀកបំពាក់​សាមញ្ញ​គឺ​អាវ​យឺត​ដៃ​វែង​ជាមួយ​នឹង​មួក​ពណ៌​ខ្មៅ ខោ​កីឡា​និង​វ៉ែន​តា​ការពារ​កម្ដៅ​ថ្ងៃ​ផង​ដែរ។

ចំណែក​ឯ Beyonce វិញ​គឺ​ក៏​ស្លៀក​សម្លៀក​បំពាក់​កីឡា​​យ៉ាង​សាមញ្ញ​ពណ៌​ខៀវ​ ជាមួយ​នឹង​វ៉ែន​តា​ខ្មៅ​ ព្រម​ទាំង​ស្ពាយ​កាបូប Louis Vuitton។ ចំណែក​ឯ Blue Ivy វិញ​គឺ​ត្រូវ​គេ​សង្កេត​ឃើញ​ចេញ​ពី​ក្នុង​ឡាន​ដោយ​ស្លៀក​ពាក់​ឈុត​ពណ៌​ផ្ទៃ​មេឃ​ ដោយ​ពាក់​ស្បែក​ជើង​និង​វ៉ែន​តា​ពណ៌​ផ្កាឈូក។

មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ពួក​គេ​ក៏​មាន​អម​ដោយ​ អង្គរក្ស​ប៉ុន្មាន​នាក់​នៅ​ក្បែរ​ខ្លួន​ផង​ដែរ៕

អាន​អត្ថបទ៖

ប្រភព៖ Metro   ប្រែ​សម្រួល៖ ធារ៉ូ