ត្រួស​ៗ​​ពី​ ​Ethernet cable​ ​(ខ្សែ​បណ្ដាញ​ ​ឬ​ខ្សែ​ ​Network)

  • 2017-10-31 03:28:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Ethernet cable​ ​ជា​ទម្រង់​ខ្សែ​ ​Network​ ​ដែល​ប្រើ​សម្រាប់​ភ្ជាប់​ ​ឧបករណ៍​ចូល​គ្នា​ ​ដូចជា​ ​PC, Router និង​ Switch។ Ethernet cable មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ខ្សែ​ទូរសព្ទ​ដែរ​ ​តែ​មាន​ទំហំ​ធំ​ជាង​ ​និង​មាន​ខ្សែ​ក្នុង​ច្រើន​ជាង​។

ខ្សែ​ទាំង​ពីរ​មាន​រូបរាង​ ​និង​ក្បាល​ភ្ជាប់​ស្រដៀង​គ្នា​ ​តែ​ Ethernet cable​ ​មាន​ខ្សែ​ក្នុង​ ​៨​ ​និង​ក្បាល​ភ្ជាប់​ធំ​ជាង​ ​ខណៈ​ខ្សែ​ទូរសព្ទ​មាន​ ​ខ្សែ​ក្នុង​៤។ Ethernet cable​ ​ភ្ជាប់​នឹង​ ​Ethernet port​ ​ដែល​ធំ​ជាង​ ​Ports​ ​ភ្ជាប់​នឹង​ខ្សែ​ទូរសព្ទ​។ Ethernet port លើ​កុំព្យូទ័រ​អាច​ប្រើ​បាន​តាមរយៈ​ ​Ethernet card លើ​ ​Motherboard។ ម្យ៉ាង​វិញ​ទៀត​ ​Ethernet cable​ ​មាន​ពណ៌​ច្រើន​ ​ប៉ុន្តែ​ខ្សែ​ទូរសព្ទ​មាន​តែ​ពណ៌​ប្រផេះ​ប៉ុណ្ណោះ។

ប្រភេទ​ ​Ethernet Cable

Ethernet Cable​ ​មាន​ស្តង់ដារ​ពីរ​គឺ​ ​Category 5 (CAT5)​ ​និង​ ​Category 6 (CAT6)។ Crossover cable ជា​ប្រភេទ​ ​Ethernet cable​ ​ពិសេស​មួយ​ ​ដែល​រចនា​ឡើង​សម្រាប់​ភ្ជាប់​កុំព្យូទ័រ​ពីរ​ចូល​គ្នា​។ ផ្ទុយ​ទៅ​វិញ​ ​Ethernet cable​ ​ភាគច្រើន​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ភ្ជាប់​ពី​កុំព្យូទ័រ​មួយ​ ​ទៅ​ ​Router​ ​ឬ​ Switch។ Ethernet cable​ ​ផលិត​ឡើង​មាន​ពីរ​ទម្រង់​ ​Solid​ ​និង​ ​Stranded។

Solid Ethernet Cable៖ មាន​ល្បឿន​ល្អ​ប្រសើរ​ ​និង​បាន​ពង្រឹង​ដល់​ការ​ការពារ​ដើម្បី​ទប់ទល់​ទៅ​នឹង​ចរន្ត​អគ្គិសនី​ ​ហើយ​និយម​ប្រើ​ក្នុង​ការិយាល័យ​ ​ដោយ​ងាយស្រួល​បង្កប់​ក្នុង​ជញ្ជាំង​ ​ឬ​ក្រោម​ផ្ទៃ​ខាងក្រោម​ ​(ឈើ)។ Stranded Ethernet Cable៖ មាន​លក្ខណៈ​មិន​ងាយ​ប្រេះ​បែក​ ​ដែល​ល្អ​សម្រាប់​ដំឡើង​ក្នុង​ផ្ទះ​។

ដែន​កំណត់​របស់​ ​Ethernet Cable

ប្រវែង​វែង​បំផុត​របស់​ខ្សែ​ ​CAT5​ ​មាន​ប្រហែល​ ​៩៩ ម៉ែត្រ​ ​និង​ ​CAT6​ ​អាច​មាន​ដល់​ ​២១៤ ម៉ែត្រ​ ​ប៉ុន្តែ​គួរ​ដឹង​ថា​ ​Ethernet cable​ ​អាច​មាន​វែង​ជាង​នេះ​ ​តែ​អាច​នឹង​ធ្វើ​ឲ្យ​ ​Signal​ ​បាត់បង់​ ប្រសិនបើ​មាន​ ​ឧបករណ៍​ប្រើ​ចរន្តអគ្គិសនី​ ដែល​ខ្សែ​អូស​កាត់​។ ខ្សែ​ខ្លី​ក៏​អាច​ធ្វើ​ឲ្យ​មាន​ ​Signal Reflection​ ​ដែរ​ ​តែ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​មិន​មាន​បញ្ហា​នោះ​ទេ​ ពេល​ប្រើ​ប្រវែង​ខ្លី​ប្រហែល​ជា​ ​០,១០ ម៉ែត្រ ។ Signal Reflection កើត​ឡើង​ពេល​ Signal ត្រូវ​បាន​បញ្ជូន​តាម​រយៈ​បណ្ដូល​ក្នុង​នៃ​ខ្សែ​ ដែល​ពេល​ខ្លះ​ថាមពល​ Signal អាច​រត់​បក​មក​ដើម​វិញ​ ជៀស​ជាង​រត់​ទៅ​ចុង​បញ្ចប់​។

RJ-45 connector​ ​(ក្បាល​ភ្ជាប់)​ ​មាន​ច្រើន​ប្រភេទ​ ​ដែល​មួយ​ប្រភេទ​រចនា​ឡើង​សម្រាប់​ប្រើ​បាន​តែ​ជាមួយ​នឹង​ ​Stranded cable​ ​និង​ប្រភេទ​ដទៃ​ទៀត​ ​អាច​ប្រើ​បាន​ទាំង​ ​Stranded cable​ ​និង​ Solid cable។

យ៉ាង​ណា​មិញ​ ​បច្ចេកវិទ្យា​ ​Wireless (មិន​ប្រើ​ខ្សែ)​ ​ដូចជា​ ​Wi-Fi​ ​និង​ ​Bluetooth​ ​បាន​ជំនួស​ការ​ប្រើប្រាស់​ខ្សែ​នៅ​តាម​ផ្ទះ​ ​និង​ក្រុមហ៊ុន​មួយ​ចំនួន​៕

ទទួល​បាន​ព័ត៌មាន​ថ្មីៗ គន្លឹះ​មាន​ប្រយោជន៍​រួម​ទាំង​ចំណេះដឹង​ផ្សេង​ៗ​ពី​បច្ចេកវិទ្យា កុំភ្លេចចុច Like Page Sabay News Technology...

ចុចអានបន្ត ៖

ប្រភព៖ lifewire   ប្រែសម្រួល៖ ប៊ុន ធឿន

អត្ថបទថ្មី