សួន​ ឆាយ​ ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​ស្នូរឃ័រ​​​ជម្រើស​ជាតិ​នៅ​ពេល​ខាង​មុខ

  • 2017-12-14 08:53:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ស្នូរឃ័រ​ដែល​មាន​ថ្វីដៃ​ល្អ​ និង​លេច​ធ្លោ​ជាង​គេ​ក្នុង​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​ Champion Snooker League​ លើក​ទី១​ សួន​ ឆាយ​ មាន​ក្ដី​ប្រាថ្នា​ចង់​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​និង​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​លើ​ឆាក​អន្តរជាតិ។​

សួន​ ឆាយ​ ពេលកំពុង​ប្រកួត

សួន​ ឆាយ​ បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​កំពុង​តែ​ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ដូច​ជា​ចូលរួម​កម្មវិធី​ប្រកួត​តូច​ធំ​នានា​តាម​បណ្ដា​ក្លឹប​ស្នូរឃ័រ​ផ្សេង​ដើម្បី​បាន​បទ​ពិសោធន៍​បន្ថែម​ទៀត​ និង​ចង់​បំពេញ​បំណង​ក្ដី​ស្រមៃ​ក្លាយ​ជា​កីឡាករ​ជម្រើស​ជាតិ​កម្ពុជា។​

សួន​ ឆាយ​(ឆ្វេង)

ដោយ​ដឹង​ថា​ក្លឹប​ Champion Snooker​ បង្កើត​កម្មវិធី​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​លើក​ទី១​នេះ​ និង​ឮ​ថា​គ្រោង​បង្កើត​ជា​សហព័ន្ធ​ស្នូរឃ័រ​នៅ​ពេល​មុខ​ទៀត​នោះ​ ទើប​ជំរុញ​ចិត្ត​របស់​គេ​ឲ្យ​ចូលរួម​ព្រម​ទាំង​ខំប្រឹង​ប្រែង​បញ្ចេញ​ស្នា​ដៃ​ដើម្បី​ឈ្នះ​ពាន​រង្វាន់​ Champion Snooker League​ និង​បាន​ឱកាស​ក្លាយ​ជា​កីឡាករ​ជម្រើស​ផង​ដែរ។​

កីឡាករ​មក​ពី​ខេត្ត​កំពត​ខាង​លើ​ អះអាង​ថា​នឹង​ខំប្រឹង​ហ្វឹកហាត់​ជា​បន្ត​ទៀត​ដើម្បី​ក្លាយ​ជា​ជើង​ខ្លាំង​នៅ​កម្ពុជា​ ហើយ​អាច​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​តំណាង​ឲ្យ​ប្រទេស​ជាតិ។​

កីឡាករ​ទាំងអស់​ដែល​ចូលរួមប្រជែងពាន​

បច្ចុប្បន្ន​នេះ​ សួន​ ឆាយ​ ជា​កីឡាករ​លេច​ធ្លោ​ម្នាក់​នៅ​ក្នុង​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​របស់​លោក​ ម៉ួន​ ម៉ារ៉ា​(Champion Snooker League​ លើក​ទី១)​ ដែល​ឈ្នះ​៤សប្ដាហ៍​ជាប់ៗ​គ្នា​ ខណៈ​ភ្លាត់​ចាញ់​សប្ដាហ៍​ទី៥​ កំពុង​មាន​៨ពិន្ទុ​ ហើយ​គេ​នឹង​ត្រូវ​ប្រកួត​ជា​បន្ត​ទៀត​នៅ​ថ្ងៃ​សៅរ៍-​អាទិត្យ​ចុង​សប្ដាហ៍​នេះ​ទៀត៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី