អភិបាល​កំពត​បង្ហើប​ថា​ បឹងកេត​ចែចូវ​យក​កីឡដ្ឋាន​ខេត្ត​ធ្វើ​ម្ចាស់​ផ្ទះ

  • 2017-12-15 03:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯក​ឧត្តម​អភិបាល​ខេត្ត​​ស្វាគមន៍កំពតស្វាគមន៍​រាល់​​ក្រុម​ទាំង​ឡាយ​ណា​​ដែល​ចង់​សហការ​យក​កីឡដ្ឋាន​ខេត្ត​​​ដើម្បី​រៀប​ចំ​ធ្វើ​​ម្ចាស់​ផ្ទះ​​នៃ​​ការ​ប្រកួត​លីគ​បាល់ទាត់​កំពូល​កម្ពុជា​នា​រដូវ​កាល​ខាង​​មុខ។

ឯកឧត្តម ចាន់ ចេស្តា

ឯកឧត្តម​ ចាន់ ចេស្តា​ បាន​បង្ហើប​ឲ្យ​ដឹង​ថា ៖«ជា​រួម​ មិន​ថា​ក្លឹប​ណា​ទេ​ដែល​ចង់​សហការ​ យើង​ទទួល​ស្វាគមន៍​ជា​និច្ច **ប៉ុន្តែ​មាន​អ្នក​ចែចូវ​​ដំបូង​ ប្រហែល​ជា​បឹងកេត** ។ ខ្ញុំ​ស្វាគមន៍​ និង​សហការ​ឲ្យ​គាត់​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ទី​នោះ។ ពី​ព្រោះ​កិច្ច​សហការ​ជា​មួយ​គ្នា​​ មិន​មែន​ជា​រឿង​ខាត​បង់​ទេ​ ប៉ុន្តែ​​អាច​ធ្វើ​ឲ្យ​កំពត​​កាន់​តែ​ល្បី»។

ដំណឹង​រសើបពី​ម៉ាឡេស៊ី​ ​ចាន់ វឌ្ឍនាកា ​ទៅ​លេង​ក្លឹប​ថ្មី​ទទួល​កម្រៃ​ជាង​១​ម៉ឺន​ដុល្លារ ១​ខែ

ទោះ​បី​ជា​យ៉ាង​ណា​ អភិបាល​ខេត្ត​រូប​នេះ​បាន​បញ្ជាក់​ថា​ រហូត​ដល់​ពេល​នេះ​មិន​ទាន់​មាន​ការ​ពិភាក្សា​​ផ្លូវ​ការ​ណា​មួយ​ជា​មួយ​បឹងកេត​ទេ​ ប៉ុន្តែ​តាម​ធម្មតា​ឯក​ឧត្តម​ និង​បឹងកេត​មាន​ទំនាក់ទំនង​រាប់​អាន​គ្នា​ល្អ។ និយាយ​រួម​ កំពត​បើក​​ទ្វារ​ចំហ​គ្រប់​ពេល​វេលា​​សម្រាប់​បឹងកេត​ ឬ​ក្លឹប​ណា​មួយ​ផ្សេង​ទៀត​ដែល​ចង់​បាន​កីឡដ្ឋាន​ខេត្ត​កំពត​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

ក្រុម​បឹងកេត

កីឡដ្ឋាន​ខេត្ត​កំពត​ទើប​តែ​ត្រូវ​បាន​រៀប​ចំ​ជួសជុល​សា​ជា​ថ្មី​ដែល​​សម្តេច​នាយករដ្ឋ​មន្ត្រី​ ហ៊ុន សែន​ ​បាន​ជួយ​ឧបត្ថម្ភ​​ថវិកា​ និង​គាំទ្រ​ជំរុញ​លើ​ការ​អភិវឌ្ឍ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ចុង​ក្រោយ​ចុង​ក្រោយ​នេះ​​ បង្គោល​ភ្លើង​ស្តង់ដារ​ទើប​បំពាក់​ថ្មី​ដែល​មាន​តម្លៃ​រហូត​ដល់​៣៥​ម៉ឺន​ដុល្លារ​អាមេរិក។ ដូច្នេះ​មិន​ថា​ពេល​ថ្ងៃ​​ ឬ​ពេល​យប់​គឺ​អាច​រៀប​ចំ​ការ​ប្រកួត​បាន​គ្រប់​ពេល​វេលា៕

កីឡដ្ឋាន​ខេត្ត​កំពត​រៀប​ចំ​ការ​ប្រកួត​ពាន​យុវជន

កីឡាករ​កម្ពុជា​៣​នាក់​នេះ​​អាច​ទៅ​លេង​លីគ​កំពូល​​ម៉ាឡេស៊ី​រដូវ​កាល​ថ្មី

មូលហេតុ​​បឹង​កេត ហ៊ាន​ដាក់ ចាន់ វឌ្ឍនាកា ​លេង​១១​នាក់​ដំបូង​យប់មិញ​ ​

អត្ថបទ៖ ជាន ចាន់រ៉ា

អត្ថបទពេញនិយម