១៣សន្លឹក ឪពុកកែរូបគំនូរកូន ទៅជារូបគំនូរជីវចល ឯលទ្ធផលគួរឲ្យភ្ញាក់ផ្អើល

  • 2017-12-18 08:06:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិចិត្រករ​គំនូរជីវចល​ជនជាតិ​បារាំង​ម្នាក់ មាន​ឈ្មោះ​ថា Thomas Romain ដែល​កំពុង​រស់​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន បាន​ធ្វើ​ឲ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល បន្ទាប់​ពី​បង្កើត​បណ្ដុំ​រូប​គំនូរជីវចល​ជា​ច្រើន ដែល​កើត​ចេញ​ពី​គំនិត​កូនៗ​របស់​ខ្លួន។

ឪពុក​កូន​ខាង​លើ ធ្វើ​ការ​ជាមួយ​គ្នា នៅ​ក្នុង​គម្រោង​មួយ​ហៅ​ថា Father And Sons Design Workshop ដោយ លោក Thomas និង​កូនៗ តែងតែ​រក​នឹក​ឃើញ​នូវ​រូប​បែក​កំប្លែង , ចម្លែក , គួរ​ឲ្យ​អស់​សំណើច និង គួរ​ឲ្យ​ភ្ញាក់ផ្អើល​ជា​ដើម។

ជា​ការ​ពិត​ណាស់ ដំបូង​ឡើយ រូប​ទាំង​នោះ​គឺ​កើត​ចេញ​ពី​គំនិត​កូនៗ​របស់ លោក Thomas បន្ទាប់​មក​ទើប​លោក​បន្ថែម​ស្នាដៃ​ដ៏​ស្ទាត់​ជំនាញ​របស់​ខ្លួន ដើម្បី​ធ្វើ​វា​ឲ្យ​ទៅ​ជា​រូប​គំនូរជីវចល​ដ៏​អស្ចារ្យ៕

ខាង​ក្រោម​នេះ​គឺ​ជា​រូប​គំនូរជីវចល​ទាំង ១៣សន្លឹក ដែល​លោក Thomas និង​កូនៗ​បាន​សហការ​គ្នា​ធ្វើ៖

ចុច​អាន៖

ប្រភព៖ Boredpanda   ប្រែ​សម្រួល៖ សេង ឡុង