ស្មាតហ្វូន Huawei ជំនាន់​ក្រោយ នឹង​មាន​កាមេរ៉ា​មិន​ចាញ់​ពពួក DSLR

  • 2018-01-15 00:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិន​មាន​អ្វី​ប្លែក​នោះ​ទេ​សម្រាប់​ក្រុមហ៊ុន Huawei នា​ដើម​ឆ្នាំ ២០១៨ នេះ ដោយ​ក្នុង​ពិព័រណ៍ CES ទើប​តែ​បាន​បញ្ចប់​នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន​យក្ស​ប្រទេស​ចិន​បាន​ត្រឹម​បង្ហាញ​ស្មាតហ្វូន Mate 10 Pro តែ​ប៉ុណ្ណោះ។

ថ្លែង​ក្នុង​កិច្ច​បញ្ចប់​កម្មវិធី នាយក​ប្រតិបត្តិ​ផ្នែក​ផលិតផល​លោក Richard Yu បាន​បង្ហាញ​ពី​គោលបំណង​និង​តម្រូវ​ការ​នៃ​ការ​ដាក់​លក់​ស្មាតហ្វូន តាម​រយៈ​ក្រុមហ៊ុន​បណ្ដាញ​សេវា​ទូរសព្ទ​នៅ​ទឹក​ដី​អាមេរិក ក៏​ដូច​ជា​ការ​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក​ដូច​ជា Apple។​

អំឡុង​កិច្ច​សម្ភាសន៍​លោក Yu ក៏​បាន​ថ្លែង​ថា​ក្រុមហ៊ុន​ខ្លួន​នឹង​ប្រើប្រាស់​បច្ចេកវិទ្យា​កាមេរ៉ា​ថ្មី អម​ជាមួយ​បច្ចេកវិទ្យា AI ក្នុង​ការ​ផ្តល់​ទៅ​ឲ្យ​ស្មាតហ្វូន​ជំនាន់​ក្រោយ ជា​ពិសេស​អតិថិជន​នឹង​ទទួល​បាន​បទពិសោធន៍​កាន់​តែ​ប្លែក​ពី​ពពួក​កាមេរ៉ា DSLR ដូច​ជា Focal Lengths និង​មុខងារ Zoom ដ៏​អស្ចារ្យ។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី