Apple ដឹងមុនហើយថា iPhone 6/6 Plus ងាយកោង ប៉ុន្តែនៅតែបញ្ចេញលក់ទៀត
- 2018-05-26 02:07:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Apple ដឹងមុនហើយថា iPhone 6/6 Plus ងាយកោង ប៉ុន្តែនៅតែបញ្ចេញលក់ទៀត
ចន្លោះមិនឃើញ
ផ្អែកតាមព័ត៌មានដែលបានលេចចេញក្នុងឯកសារតុលាការកាលពីថ្មីៗនេះ បានឲ្យដឹងថា Apple បានដឹងមុនថា iPhone 6/6 Plus ងាយកោងជាង iPhone 5s ប៉ុន្តែនៅតែប្រកាសចេញលក់ទៀត។
ការធ្វើតេស្តផ្ទៃក្នុងបានបង្ហាញថា iPhone 6 ទំនងជាងាយនឹងកោងជាង iPhone 5s ចំនួន ៣,៣ ដង និង iPhone 6 Plus កោងជាង ៧,២ ដង។ យ៉ាងណាក្ដី Apple មិនធ្លាប់ទទួលស្គាល់ពីបញ្ហានេះជាសាធារណនោះទេ ទោះបីជាមានអ្នកប្រើប្រាស់មួយចំនួនជួបប្រទះបញ្ហានេះក្ដី។
បញ្ហាកោងនេះជាដើមហេតុមួយដែលបង្កើតបានជាជំងឺ Touch Disease ដែលធ្វើឲ្យ Touch របស់អេក្រង់ iPhone 6/6 Plus មានបញ្ហា ដោយ Touch មិនទៅ និងលេចជាស្នាមឆ្នូតមួយនៅផ្នែកខាងលើនៃផ្ទៃអេក្រង់។
រយៈពេលមួយឆ្នាំកន្លះក្រោយ ប្រកាសចេញ iPhone 6/6 Plus ក្រុមហ៊ុន Apple បានលួចប្ដូរវិធីសាស្ត្រនៃការផលិតស្មាតហ្វូននេះដើម្បីទប់ស្កាត់មិនឲ្យបញ្ហា Touch នេះកើតមានឡើង។ ក្នុងចំណោមបញ្ហាទាំងពីរ Apple ចេញមុខទទួលស្គាល់តែបញ្ហា Touch ប៉ុណ្ណោះ ដោយផ្ដល់ជូនការប្ដូរស្មាតហ្វូនដែលខូច ជាមួយស្មាតហ្វូនថ្មី ក្នុងតម្លៃ ១៤៩ ដុល្លារ។
គួរដឹងថាព័ត៌មានផ្ទៃក្នុងនេះ ខាងតុលាការបានតម្រូវឲ្យ Apple ប្រគល់ជូន ដើម្បីជាផ្នែកមួយនៃការកាត់ក្ដីលើរឿងក្ដីល្មើសប៉ាតង់ជាមួយ Samsung៕