អ្នកភ្ញាស់កូនមាន់មានពាក្យមួយឃ្លា ធ្វើឲ្យការរកស៊ីជោគជ័យ
- 2018-07-26 10:16:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកភ្ញាស់កូនមាន់មានពាក្យមួយឃ្លា ធ្វើឲ្យការរកស៊ីជោគជ័យ
ចន្លោះមិនឃើញ
"រកស៊ីអ្វីមួយត្រូវធ្វើជាអាជីព បើយកវាធ្វើជាមុខរបរបន្ទាប់បន្សំ នោះនឹងមិនជោគជ័យទេៗ។ នេះជាការលើកឡើងរបស់ លោកហ៊ី សុធី វ័យ ៤៦ឆ្នាំ ជាម្ចាស់អាជីវកម្មភ្ញាស់កូនមាន់លក់ នៅភូមិត្រពាំងស្រងែ ឃុំតាភេម ស្រុកត្រាំកក់ ខេត្តតាកែវ។
មូលហេតុមួយក្នុងចំណោមហេតុផលច្រើនផ្សេងទៀត ដែលលោកសម្រេចចិត្តយកទ្រឹស្ដីខាងលើដើម្បីបន្តអាជីវកម្ម ដោយសារថា ប្រសិនបើការរកស៊ីមួយចង់ជោគជ័យត្រូវធ្វើឲ្យប្រាកដទាំងការលះបង់ពេលវេលា ការរៀនសូត្រ ការដាក់ផែនការ និងការតាមដាននានា នោះមុខរបរមួយនឹងជោគជ័យ ប៉ុន្ដែ បើចាត់ទុកជារឿងបន្ទាប់បន្សំ ច្បាស់ណាស់យើងប្រាកដជាមិនសូវយកចិត្តទុកដាក់នោះទេ។ លោក ហ៊ី សុធី បន្ថែម។
ចុចអាន៖ មកដឹងវិធីភ្ញាស់កូនមាន់លក់ របស់អ្នកស្រុកត្រាំកក់
ការចាប់ផ្ដើមចិញ្ចឹមមាន់ គឺដោយមើលឃើញពីតម្រូវការកូនមាន់ មានការកើនឡើង លោក សុធី បានសម្រេចចិញ្ចឹមមេមាន់ និង ភ្ញាស់កូនលក់ នៅឆ្នាំ២០១៦។ បច្ចេកទេសនៃការភ្ញាស់កូនមាន់នេះ បានមកពីការស្រាវជ្រាវតាម Youtube ដោយខ្លួនលោកផ្ទាល់ និងទទួលបានការគាំទ្រពីវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជនបទកម្ពុជា (CIRD)៕