ទ្រឹស្ដីថ្ងៃនេះ៖ "មុននឹងធ្វើថៅកែគេ ត្រូវរៀនធ្វើកូនឈ្នួលគេសិន"
- 2018-07-27 02:07:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទ្រឹស្ដីថ្ងៃនេះ៖ "មុននឹងធ្វើថៅកែគេ ត្រូវរៀនធ្វើកូនឈ្នួលគេសិន"
ចន្លោះមិនឃើញ
"មុននឹងធ្វើថៅកែគេ ត្រូវរៀនធ្វើកូនឈ្នួលគេសិន"។ នេះជាទ្រឹស្ដីមួយរបស់ អ្នកស្រី នួន គឹមសុ ហៅយាយម៉ៅ អាយុ ៦៥ឆ្នាំ ជាអ្នកលក់ទាបំពងដ៏ល្បី នៅផ្សារឈូក ស្រុកឈូក ខេត្តកំពត។
"ហេតុតែយើងធ្វើការឲ្យគេ មុនធ្វើថៅកែ គឺយើងនឹងស្គាល់ច្បាស់អំពីបទពិសោធន៍ គ្រប់បែបយ៉ាង ទាំងល្អ ទាំងអាក្រក់ ទាំងប្រឈម និងដំណោះស្រាយ ហើយនៅពេលក្លាយជាថៅកែ នោះយើងនឹងអាចដោះស្រាយបានងាយ ហើយស្គាល់ពីទុក្ខលំបាករបស់កូនចៅផងដែរ"។ យាយម៉ៅបន្ថែម។
ចុចអាន៖ អ្នកធ្វើដំណើរភាគច្រើនស្គាល់ទាអាំងឆ្ងាញ់ ស្រុកឈូក ខេត្តកំពត តែប្រវត្តិកន្លែងលក់អាចមិនសូវដឹង
គួររំលឹកថា ដោយឃើញបងស្រីរបស់ខ្លួនប្រកបរបរលក់ទាបំពងនេះកាក់កបនៅឆ្នាំ ១៩៩០ យាយម៉ៅ ក៏ចាប់ផ្ដើមលក់ទាបំពងដែរ។ កាលនោះ ទាមួយក្បាលតម្លៃ ៣ ០០០រៀល ទៅ ៣ ៥០០រៀល ហើយម្នាក់ៗអាចលក់បានពី ៣០ ទៅ ៧០ក្បាល ក្នុងមួយថ្ងៃៗ។