ម្ចាស់ហាង​នំខេក​៖ "ក្នុងអាជីវកម្មបរាជ័យចំណុចណា សិក្សាចំណុចនោះ​ឲ្យបាន​ច្បាស់​"

  • 2018-07-27 04:04:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"ក្នុងអាជីវកម្មបរាជ័យចំណុចណា សិក្សាចំណុចនោះ​ឲ្យបាន​ច្បាស់​"។ នេះជា​ការ​លើកឡើង​របស់ កញ្ញា ហ៊ុយ សម្ផស្ស វ័យ២២ឆ្នាំ ជា​ម្ចាស់​ហាង​នំខេក​ដ៏​ល្បី​មួយ​កន្លែង នៅ ផ្សារ ឈូក ស្រុក​ឈូក ខេត្ត​កំពត។

ការបរាជ័យ​បាន​ក្លាយ​ទៅ​ជា​រឿង​ធម្មតា​សម្រាប់​អ្នក​រកស៊ី ប៉ុន្ដែ​អ្នករកស៊ីជោគជ័យ ឬ​ចាស់​វស្សា រមែង​មាន​ទ្រឹស្ដី​មួយ នៅពេល​ពួកគេ​បរាជ័យ​កន្លែង​ គឺត្រូវ​សិក្សា​កន្លែង​នោះ​ឲ្យ​ច្បាស់​ ដើម្បី​ងើប​ឡើង​ម្ដង​ទៀត កុំ​ឲ្យ​ជាន់​ដាន​ចាស់។ សម្ផស្ស​បន្ថែម។

គួររំលឹកថា សម្ផស្ស បាន​បន្ត​មុខ​របរ​លក់នំខេកពី​ម្តាយ នៅ​ឆ្នាំ ២០១៥ បន្ទាប់ពី​បាន​ទៅ​រៀន​វិជ្ជា​ធ្វើ​នំខេក ពី​ម្តាយ​មីង​នៅ​ខេត្តក្រចេះ មួយ​ឆ្នាំ។ វត្ត​មាន​របស់​សម្ផស្ស បាន​ផ្លាស់ប្ដូរ​មុខមាត់​ថ្មី​នៃ​ហាង​នំខេក ដែល​មិន​សូវ​មាន​អ្នក​ស្គាល់​នេះ៕

ចុចអាន៖ នរណាមិនល្បី! អ្នកលក់ក៏ស្រស់ស្អាត នំខេកក៏ឆ្ងាញ់ មាននៅស្រុកឈូក ខេត្តកំពត

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី