គួរឲ្យស្ងើចសរសើរ! ស្នាដៃថ្មីមួយរបស់និស្សិតន័រតុន ឈ្នះពាននិងមេដាយ ១០ ពីអន្តរជាតិ
- 2018-08-08 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គួរឲ្យស្ងើចសរសើរ! ស្នាដៃថ្មីមួយរបស់និស្សិតន័រតុន ឈ្នះពាននិងមេដាយ ១០ ពីអន្តរជាតិ
ចន្លោះមិនឃើញ
ដោយការខិតខំប្រឹងប្រែង ស្នាដៃថ្មីរបស់និស្សិតផ្នែកវិស្វកម្មអគ្គិសនី និងអេឡិចត្រូនិចនៃសាកលវិទ្យាល័យន័រតុន មានឈ្មោះថា “ប៉ោលយោងពិសោធន៍សម្រាប់សិស្សវិទ្យាល័យ” ត្រូវបានបង្កើតឡើងដោយ និស្សិត គុជ ប៊ុណ្ណារាជ, សា សុគ្រី, ប៉ូលី ភារី ដឹកនាំដោយលោកសាស្ត្រចារ្យ ចាន់ មិថុនា បានឈ្នះមេពានដែលមិននឹកស្មានដល់ជាច្រើនគួរឲ្យស្ងើចសរសើរ។
សរុបលទ្ធផលដែលគម្រោងដ៏ពិសេសមួយនេះ ទទួលបានពីការប្រកួតប្រជែងព្រឹត្តិការណ៍អរន្តរជាតិធំៗទាំង ៣ សរុបមាន ៧ មេដាយនិងពាន ៣ គឺ៖
#លើកទីមួយ៖
ការប្រកួតក្នុងព្រឹត្តិការណ៍ i-ENVEX 2018 នៅម៉ាឡេស៊ី ដែលមាន ១៦ ប្រទេសចូលរួមនិងមាន ៤១០ គម្រោង ជាលទ្ធផលទទួលបាន៖
#លើកទីពីរ៖
ការប្រកួតក្នុងព្រឹត្តិការណ៍ European Exhibition of Creativity and Innovation (EUROINVENT 2018) នៅប្រទេសរ៉ូម៉ានា មាន ៣៣ ប្រទេស មាន ៥៧០គម្រោង ជាលទ្ធផលទទួលបាន៖
#លើកទីបី
ការប្រកួតក្នុងព្រឹត្តិការណ៍ World Invention Creativity Olympic 2018 (WICO 2018) នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង) ដែលមាន ២១ ប្រទេសចូលរួម ស្នាដៃចូលរួមសរុបចំនួន ២២៦ លទ្ធផលកម្ពុជាទទួលបានគឺ៖
ដូចនេះបើសរុបទាំង ៣ លើកគឺឈ្នះពាននិងមេដាយចំនួន ១០ ពានសម្រាប់គម្រោងឈ្មោះថា “ប៉ោលយោងពិសោធន៍ សម្រាប់សិស្សវិទ្យាល័យ”។
លោកសាស្រ្តាចារ្យ ចាន់ មិថុនា ក៏បានលើកឡើងថា "អ្វីដែលអាចឱ្យយើងទទួលបានស្នាដៃល្អបែបនេះ មកពីការបង្កើតរបស់មកមិនមែនសម្រាប់ភាពអស្ចារ្យនោះទេ តែបង្កើតមកឱ្យចំគោលដៅ ដែលអាចប្រើប្រាស់ និងបម្រើសង្គមជាតិបាន។"
ទាំងនេះសរបញ្ជាក់ថាក្រៅពីបណ្ដុះបណ្ដាលធនធានមនុស្ស សាកលវិទ្យាល័យ ន័រតុនបាននឹងកំពុងរៀបចំគម្រោងដើម្បី បង្កើតនូវឧបករណ៏នេះក្នុងគោលបំណង ជំនួយឧបត្ថម្ភដល់វិទ្យាល័យមួយចំនួននៅកម្ពុជាផងដែរ៕
ចុចអានបន្ត៖