វីដេអូខ្លី បង្ហាញពីការយកគ្រាប់កាំភ្លើង ផលិតជាគ្រឿងអលង្ការនៅខ្មែរ ល្បីដល់បរទេស
- 2018-08-15 03:04:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី បង្ហាញពីការយកគ្រាប់កាំភ្លើង ផលិតជាគ្រឿងអលង្ការនៅខ្មែរ ល្បីដល់បរទេស
ចន្លោះមិនឃើញ
កាលពីពេលកន្លងទៅ ក្រុមការងារផ្លូវទៅស្រុកបានបង្ហាញរូបថត ៥សន្លឹក ពីរបរយកសម្បកគ្រាប់កាំភ្លើងធ្វើជាគ្រឿងអលង្ការ តែថ្ងៃនេះ ក្រុមការងារ នឹងបង្ហាញវីដេអូខ្លី អំពីមុខរបរមួយនេះ។
មុននឹងទស្សនាវីដេអូ សូមបង្ហាញប្រវត្តិត្រួសៗនៃមុខរបរនេះសិន គឺសម្បកកាំភ្លើងសេសសល់ពីសង្គ្រាម សល់ពីការបាញ់ហ្វឹកហ្វឺន ត្រូវបានសមាគមរចនា ប្រមូលមកធ្វើជាគ្រឿងអលង្ការ ដូចជា ក្រវិល ចិញ្ចៀន កងដៃ ខ្សែក បន្ដោងខ្សែក ក្រវិល ជាដើម។ គ្រឿងអលង្ការទាំងនេះ ក៏កំពុងទទួលបានចាប់អារម្មណ៍ពីបងប្អូនខ្មែរ និង បរទេស ដែលបានបញ្ជាទិញហូរហែ ទៅបណ្ដាប្រទេសមួយចំនួន។
ទស្សនាវីដេអូខាងក្រោម៖
គួររំលឹកថា សមាគមរចនា គឺជាសហគ្រាសសង្គម ដែលធ្វើការជាមួយសិប្បករ សិល្បករ ជាងទង ជាងចម្លាក់ ជាងកាត់ដេរ … នៅស្ទើរគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។ ផលិតផលមួយចំនួនរបស់ សហគ្រាសសង្គមមួយនេះ គឺ សំលៀកបំពាក់ ក្រមា កាបូបស្ពាយ កុលាលភាជន៍ និង ជាពិសេសគឺគ្រឿងអលង្ការផលិតពីគ្រាប់កាំភ្លើង៕
ព័ត៌មានលម្អិតចុចអាន៖ សម្បកគ្រាប់កាំភ្លើង ផលិតជាគ្រឿងអលង្ការនៅខ្មែរ ល្បីដល់បរទេស