ជ្រោះផ្អោក ខេត្តតាកែវ ប្រភពជីកត្បូងមានតម្លៃ មិនចាញ់ខេត្តប៉ៃលិន
- 2018-08-16 07:55:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជ្រោះផ្អោក ខេត្តតាកែវ ប្រភពជីកត្បូងមានតម្លៃ មិនចាញ់ខេត្តប៉ៃលិន
ចន្លោះមិនឃើញ
ថ្ងៃនេះក្រុមការងារផ្លូវទៅស្រុកនឹងបង្ហាញវីដេអូកម្រ ពីរបររកត្បូង លក់ និងច្នៃត្បូង មួយកន្លែងនៅជ្រោះផ្អោក ខេត្តតាកែវ។ នៅទីនេះ ក្រៅពីសម្បូរត្បូងមានតម្លៃលក់ ក៏មានទឹកធ្លាក់ទាក់ទាញភ្ញៀវទេសចរឥតល្ហែរទៅលេងកម្សាន្តផងដែរ។
វីដេអូប្រមាណជា ៣នាទី នឹងបង្ហាញជូនពី របរលក់ត្បូងរបស់ អ្នកស្រី ឈុន ណាត វ័យ៦១ឆ្នាំ អ្នកលក់ត្បូងគ្រប់ប្រភេទ នៅតំបន់ទេសចរណ៍ជ្រោះផ្អោក ស្រុកគីរីវង់ ខេត្តតាកែវ។ អ្នកស្រី ឈុន ណាត
ចង់ដឹងច្បាប់ទស្សនាវីដេអូខាងក្រោមនេះ៖
គួររំលឹកថា ដោយសារតែប្រជុំភ្នំ នៃតំបន់ទេសចរណ៍ ជ្រោះផ្អោក សម្បូរត្បូងថ្មធម្មជាតិមានតម្លៃ អ្នកស្រី ឈុន ណាត បានចាប់ផ្ដើមអាជីវកម្មរបស់ខ្លួន ដោយការដើរទិញត្បូងពីអ្នកជីក យកទៅច្នៃ ហើយផ្ញើគេលក់តាមហាង ក្នុងអំឡុងឆ្នាំ ២០០៣ -២០០៤។ នៅឆ្នាំ ២០០៧ អ្នកស្រី ឈុន ណាត សម្រេចចិត្តចេញមករកស៊ី និង បើកហាងលក់ត្បូង ដោយខ្លួនឯងតែម្តង។
ក្នុងអាជីវកម្មរបស់ខ្លួន ទោះបីជាកុងសែស្រីក៏ដោយ ក៏អ្នកស្រី ឈុន ណាត ហ៊ានពុះពាររាល់ការលំបាក ឡើងភ្នំចុះទួល ស្កាត់ជួបអ្នកជីកត្បូង ពីកន្លែងមួយទៅកន្លែងមួយ ឆ្លងអូរឆ្លងជ្រោះ ដើម្បីទិញត្បូងឱ្យបានមុនកុងសែប្រុសៗដទៃទៀត៕
ព័ត៌មានលម្អិតចុចអាន៖ រមណីយដ្ឋានទឹកជ្រោះផ្អោក ស្រុកគីរីវង់ សម្បូរត្បូងថ្ម ធម្មជាតិមានតម្លៃ