វីដេអូខ្លី បង្ហាញ​ការផលិត​សាប៊ូលាងចាន ស្នាដៃកូនខ្មែរ

  • 2018-08-17 03:03:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចង់ដឹង​ថា​ សាប៊ូលាងចាន ដែលផលិត​ដោយ​កូនខ្មែរ​មាន​ធាតុ​ផ្សំ​អ្វីខ្លះទេ? ថ្ងៃ​នេះ​ក្រុម​ការងារ​ផ្លូវ​ទៅស្រុក នឹង​បង្ហាញ​ពី​វីដេអូខ្លី​មួយ​និយាយ​ពី​មុខរបរ​របស់​កូន​ខ្មែរ ដែល​ចេះ​ធ្វើ​សាប៊ូ​លាង​ចាន​បែប​ធម្មជាតិ មានគុណភាព​ល្អ កំពុង​ល្បីល្បាញ​នៅ​ខេត្តតាកែវ។

អ្នកស្រី​ ណឹម ពេជ្រ

ការ​ធ្វើ​សាប៊ូលាងចាន​​នេះ ផលិតឡើង​ដោយ អ្នកស្រី ណឹម ពេជ្រ អាយុ ២៨ឆ្នាំ ជាម្ចាស់សិប្បកម្មសាប៊ូលាងចាង ម៉ាក លេម៉ុន។ អ្នកស្រី ចាប់ផ្តើមផលិតសាប៊ូលាងចាន ដំបូងនៅឆ្នាំ ២០១៦ គឺក្រោយពេលដែលអ្នកស្រីត្រឡប់មកពីប្រទេសថៃវិញ។ នៅឆ្នាំ ២០១៧ អ្នកស្រី បានចុះបញ្ជីសិប្បកម្មរបស់ខ្លួន ដើម្បីធ្វើអាជីវកម្មស្របច្បាប់។

ចំពោះ​វត្ថុ​ធាតុ​ដើម​យក​មក​ធ្វើ​ជា​សាប៊ូលាងចាន មានដូចជា ៖ ក្រូចឆ្នារ អំបិល ស្ករ ល័ក្ខពណ៌ និង មេសាប៊ូ N70 និង ទឹក។ ដំណាក់កាលដំបូង គេត្រូវត្រាំចំណិតក្រូចឆ្នារ ក្នុងទឹកដែលមានលាយស្ករក្នុងបរិមាណកំណត់មួយ រយៈពេល១ខែ។

តោះ! ចង់​ដឹង​ថា សាប៊ូលាងចាន​ស្នាដៃកូនខ្មែរ​ដូចម្ដេច ទស្សនាវីដេអូ​ខាងក្រោម​នេះ៖

ចុចអាន៖ ស្នាដៃកូនខ្មែរ ផលិតសាប៊ូលាងចាន កំពុង​ពេញ​និយម​ នៅខេត្តតាកែវ

អត្ថបទ៖ ក្រុមការងារផ្លូវទៅស្រុក

អត្ថបទថ្មី