វីដេអូខ្លី៖ មុខរបរធ្វើផ្ទះម្រេញគង្វាល ផ្ដើមដំបូងគេនៅខេត្តតាកែវ
- 2018-08-24 03:02:59
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វីដេអូខ្លី៖ មុខរបរធ្វើផ្ទះម្រេញគង្វាល ផ្ដើមដំបូងគេនៅខេត្តតាកែវ
ចន្លោះមិនឃើញ
"ចំណាយដើមតិច ធ្វើការងារក្រោមផ្ទះ មិនចំណាកស្រុក ហើយអាចរកប្រាក់ចំណូលគួរសម"។ នេះជាការលើកឡើងរបស់ អ្នកស្រី សៅ អឿន វ័យ ៤០ឆ្នាំ គឺជាអ្នកធ្វើផ្ទះម្រេញគង្វាល ដ៏លេចធ្លោរម្នាក់ នៅភូមិសីម៉ា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលបានប្រាប់ក្រុមការងារផ្លូវទៅស្រុកវគ្គ២ កាលពីពេលថ្មីៗនេះ។
ប្រភពដដែលបានឲ្យដឹងថា ក្រោយពេលអ្នកស្រីបោះបង់ចោលរបរធ្វើកញ្ជើរ កញ្ច្រែង ល្អី លក់ អ្នកស្រីនិងក្រុមគ្រួសារ បានចាប់ផ្តើមប្រកបរបរធ្វើផ្ទះម្រេញគង្វាលនេះ នៅឆ្នាំ២០១៣។ ផ្ទះម្រេញគង្វាល គឺជាជំនឿអរូបិយមួយរបស់ប្រជាជនខ្មែរ ដែលគ្រប់គ្នាយល់ថា ម្រេញគង្វាល គឺជាក្មេងៗ ដែលតាមថែរក្សាផ្ទះ ឲ្យក្រុមគ្រួសារសុខសប្បាយ ចៀវផុតពីទុក្ខភ័យនានា។
សូមទស្សនាវីដេអូ
ចង់ដឹងវិធីធ្វើផ្ទះម្រេញគង្វាលចុចអានអត្ថបទនេះ គន្លឹះសំខាន់ៗ និងប្រវត្តិធ្វើផ្ទះម្រេញគង្វាល នៅស្រុកត្រាំកក់ ខេត្តតាកែវ