កូនប្រុសពៅមេដឹកនាំ ISIS មួយរូប ត្រូវបានសម្លាប់ដោយសាររុស្ស៊ីទម្លាក់គ្រាប់បែក

  • 2018-10-04 08:07:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូន​ប្រុស​ពៅ​របស់​មេ​ដឹក​នាំ ISIS មួយ​រូប​ឈ្មោះ​លោក Abu Bakr al-Baghdadi ត្រូវ​បាន​សម្លាប់​ក្រោយ​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​របស់​រុស្ស៊ី។

យោង​តាម​មេ​បញ្ជាការ​អ៊ីរ៉ាក់​ឲ្យ​ដឹង​ថា កូនប្រុស​របស់​លោក Baghdadi ត្រូវ​បាន​សម្លាប់​ដោយ​កង​ទ័ព​វាយ​ប្រហារ​មក​លើ​កន្លែង​លាក់​ខ្លួន​របស់​ក្រុម​ភេរវករ​ក្នុង​ភូមិ​មួយ​នៅ​ប្រទេស​ស៊ីរី​កាល​ពី​ថ្ងៃ​ទី ២២​ខែ​កញ្ញា​កន្លង​ទៅ។ ទោះ​យ៉ាង​ណា​ក៏​ដោយ មេ​បញ្ជាការ​រូប​នេះ​មិន​បាន​បញ្ចេញ​ឈ្មោះ និង​អាយុ​ពិត​ប្រាកដ​របស់​កូន​ប្រុស​មេ​ដឹក​នាំ ISIS នោះ​ឡើយ។

គួរ​ឲ្យ​ដឹង​ថា កាល​ពី​ខែ​កក្កដា​កន្លង​ទៅ​កូន​ប្រុស​​របស់​មេដឹកនាំ​រូប​នេះ​​ម្នាក់​ទៀត​ឈ្មោះ Hudhayfah al-Badri ក៏​ត្រូវ​បាន​សម្លាប់​ផង​ដែរ​ដោយ​សារ​ការ​ប្រយុទ្ធ​គ្នា​ក្នុង​ខេត្ត Hom ប្រទេស​ស៊ីរី៕

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន