ខ្លាំង​អី! ចេញ​បាន​មួយ​សប្តាហ៍ iOS 12.1 ត្រូវ​ជើង​ខ្លាំង Jailbreak បាន​បាត់

  • 2018-11-07 12:31:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ​ប្រតិបត្តិ iOS 12.1 ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ថ្ងៃ​ទី ៣០ ​តុលា​កន្លង​ទៅ ត្រូវ​បាន​ក្រុម​ KeenLab របស់​ប្រទេស​ចិន ធ្វើ​ការ Jailbreak បាន​ដោយ​ជោគជ័យ​លើ​ម៉ាស៊ីន iPhone XS Max របស់ Apple។

លោក Liang Chen សមាជិក​មួយ​រូប​ក្នុង​ក្រុម Keen Security Lab បាន​បង្ហោះ​ពី​ភាព​ជោគជ័យ​របស់​ខ្លួន​លើ​បណ្តាញ​សង្គម Twitter ហើយ​ថែម​ទាំង​ប្រកាស​ថា​នឹង​បើក​ការ​ធ្វើ​បទ​បង្ហាញ​ជា​សាធារណៈ​មួយ​ក្នុង​ព្រឹត្តិការណ៍ POC 2018 នា​ថ្ងៃ​សុក្រ​ទី ៩ វិច្ឆិកា​នេះ ចន្លោះ​ម៉ោង ១៦:៣០ – ១៧:៣០ នាទី ។

យ៉ាងណាមិញ​បើ​តាម​ការ​ឲ្យ​ដឹង Chen នឹង​គ្មាន​ថ្ងៃ​ចេញ​ផ្សាយ​កម្មវិធី Jailbreak ឲ្យ​ប្រើប្រាស់​ជា​សាធារណៈ​ទេ ​ព្រោះ​នេះ​អាច​ថា​ជា​ទម្លាប់​របស់​ក្រុម​ការងារ​ស្រាវជ្រាវ​ប្រទេស​ចិន​មួយ​នេះ​ទៅ​ហើយ។

រំឭក​ថា Tencent Keen Security Lab បាន​បង្កើត​ឡើង​នា​ខែ​មករា​ឆ្នាំ ២០១៦ ផ្តោត​ចម្បង​លើ​កិច្ច​ស្រាវជ្រាវ​ប្រព័ន្ធ​សុវត្ថិភាព​ប្រព័ន្ធ​ប្រតិបត្តិ PC/Mobile, កម្មវិធី, បច្ចេកវិទ្យា Cloud Computing, ឧបករណ៍​ឆ្លាតវៃ IOT ជា​​ដើម>

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ iclarified   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី