ដំណឹង​ល្អ!​ ធឿន​ ធារ៉ា​ នឹង​ចេញ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០១៩​ នេះ​នៅ​ ហ្វីលីពីន​

  • 2019-07-29 03:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ខេត្ត​ព្រៃវែង​ ធឿន​ ធារ៉ា​ នឹង​ត្រូវ​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ដើម្បី​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣០​ ឆ្នាំ​២០១៩​ នៅ​ឯ​ប្រទេស​ហ្វីលីពីន​ វិញ្ញាសា​ Kick Boxing។​

បើ​តាម​ការ​លើក​ឡើង​របស់​មន្ត្រី​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ប្រចាំ​សង្វៀន​ TV5​ បាន​បញ្ជាក់​ហើយ​ថា​ ជើង​ខ្លាំង​គុន​ខ្មែរ​ ធឿន​ ធារ៉ា​ នឹង​ត្រូវ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ ២០១៩​ នៅ​ប្រទេស​ហ្វីលីពីន។​ ខណៈ​ពេល​នោះ​ដែរ​ លោក​ អេ​ ភូថង​ ដែល​ជា​គ្រូរបស់​ ធឿន​ ធារ៉ា​ បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា​ កូន​សិស្ស​របស់​លោក​ នឹង​ត្រូវ​ប្រកួត​លើ​ប្រភេទ​កីឡា​ Kick Boxing។​

កីឡាករ ធឿន ធារ៉ា

រំលឹក​ដែរ​ថា​ សម្រាប់​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ លើក​ទី៣០​ ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់​ពី​ថ្ងៃ​ទី​ ៣០​ ខែ​វិច្ឆិកា​ ដល់ ​ថ្ងៃ​ទី១១​ ខែ​ធ្នូ​ ២០១៩​ នេះ​កម្ពុជា​ក៏​បញ្ជូន​ប្រភេទ​កីឡា​គុន​ខ្មែរ​ និង​ Kick Boxing​ ទៅ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ​ ប៉ុន្តែ​មិន​ទាន់​ប្រកាស​ផ្លូវ​ការ​ពី​ចំនួន​ប្រភេទ​ទម្ងន់​ និង​ចំនួន​កីឡាករ​នោះ​ទេ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី