ដេញ​ជើង Apple ឥត​ឈប់! ​iOS 12.4 ត្រូវ​ជើង​ខ្លាំង​បំបែក​បាន​ហើយ

  • 2019-08-19 06:17:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ការងារ Unc0ver ​បាន​ប្រកាស​ចេញ​ផ្សាយ​នូវ​កម្មវិធី Jailbreak ជំនាន់ 3.5 របស់​ខ្លួន​ដែល​អាច​គាំទ្រ​ការ​ Jailbreak ទូរសព្ទ iPhone ​ប្រើប្រាស់​ប្រព័ន្ធ iOS 12.4 ជំនាន់​ចុង​ក្រោយ​បង្អស់ ​តែ​សម្រាប់​ប្រភេទ​ម៉ាស៊ីន​ប្រើ​ឈីប A7 ដល់ A11 ពោល​គឺ​ដក ៣ ម៉ូឌែល​ចុង​ក្រោយ iPhone XS/XS Max និង iPhone XR (ប្រភេទ​នេះ​ប្រើ​ឈីប A12)។

សម្រាប់​អ្នក​ចង់​ធ្វើ​ការ​ Jailbreak ​អាច​អាប់ដែត​ឧបករណ៍​ទៅ​កាន់ iOS ជំនាន់​ក្រោយ​បង្អស់​បាន និង​ទាញ​យក​កម្មវិធី Jailbreak ត្រង់​តំណ​នេះ។ជា​ឱកាស​ដ៏​កម្រ​បំផុត​មួយ ព្រោះ​ជា​ធម្មតា​មិន​ងាយ​មាន​ក្រុម​ណា​អាច​បំបែក​កូដ​ដល់​ជំនាន់​ចុង​ក្រោយ​របស់ Apple បាន​ដូច​នេះ​ទេ។

ទាក់ទិន​នឹង​ជំនាន់​សាកល្បង Beta ​ក្រុមហ៊ុន​របស់​លោក Tim Cook ​បាន​ចេញ​ផ្សាយ​ដល់ iOS 13 Beta 7 ហើយ ពោល​គឺ​កំណែ​ពេញលេញ​ទំនង​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ខែ​ក្រោយ​អំឡុង​ការ​បង្ហាញ​ខ្លួន iPhone សេរ៊ី​ឆ្នាំ ២០១៩៕

អានអត្ថបទ:

ប្រភព៖ iphonemod   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី