​សាក​កម្លាំង​មួយ​ប្រាវ! iPhone 11 Pro Max មិនស៊ីដាច់ iPhone 6 បើថត​​ពេលថ្ងៃ​

  • 2019-10-04 08:27:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្មីៗ​នេះ​វិបសាយ Gsmarena បាន​លើក​មក​និយាយ​ធៀប​គ្នា​​អំពី​សមត្ថភាព​កាមេរ៉ា​តាំង​ពី ​iPhone 6 ​ឡើង​ដល់ iPhone 11 Pro Max តើ​ខុស​គ្នា​កម្រិត​ណា ​រវាង ៦ ម៉ូឌែល​នោះ?

ថតពេលថ្ងៃ

​ការ​ប្រៀបធៀប​នោះ​សង្កត់​ធ្ងន់​លើ​ចំណុច​ធំៗដល់ទៅ​ ១៥ ប្លង់ខុសគ្នា។ អ្វីដែលប្លែកខ្លាំងនោះ​គឺ Day-time shooting (ការ​ថត​ពេល​មាន​ពន្លឺ​ពេញ) ​លទ្ធផល​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ណាស់​ដែរ ព្រោះ iPhone 6 ចេញ​កាល​ពី​ឆ្នាំ ២០១៤ នោះ​នៅ​តែ​អាច​ថតបានច្បាស់ល្អ ប្រឡង​ប្រជែង​ជាមួយ​សិស្ស​ប្អូនបានដូចជា iPhone 7 Plus, iPhone 8 Plus, iPhone X និង iPhone 11 Pro Max។

​អ្វី​ដែល​ដែល iPhone 6 ​ស៊ូ​មិន​រួច​ ត្រង់​ថត​ពេល​យប់​ គឺថាចប់! ស្លុបឈឹង​តែ​ម្តង។ ​យ៉ាង​ណា​មិញ​ នៅ​អាច​មើល​ឃើញ​មុខ​ខ្លះ​ដែរ ​មិន​ងងឺត​ពេក​ណាស់​ណា​ទេ។ ម្យ៉ាងទៀត នេះគ្រាន់តែជាការប្រៀបធៀបលើបទពិសោធន៍ផ្ទាល់ត្រឹមបុគ្គលប៉ុណ្ណោះ មិនបានឆ្លងកាត់ការតេស្តកម្រិតស្ដង់ដាអីនោះទេ លទ្ធផលអាចនឹងមិនត្រូវចិត្តអ្នកឯទៀត៕

ចង់ដឹងច្បាស់ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ រក្សា