ថ្ងៃចុងសប្ដាហ៍ ទៅមើល​ឡើងវិញ វីដេអូ សែន រ៉ាឌី ឈ្នះ​ថៃ នៅសង្វៀនល្បី Lumpinee ៨ឆ្នាំមុន

  • 2020-07-04 04:07:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សែន រ៉ាឌី ហៅ ម្ទេសខ្មាំង​ ជាអតីត​អ្នកប្រដាល់ជួរមុខ​របស់​កម្ពុជា ដែល​ត្រូវបានគេទទួលស្គាល់ថា​ វាយមានក្បាច់ល្អ មិនមែនចេះតែ​ចូលវាយ​ទាំងទទឹងទិស​នោះទេ។ ត្បិត​លា​ឈប់ពី​សង្វៀន​ប្រដាល់​ប្រមាណ ៥ឆ្នាំទៅហើយ​ក្ដី ក៏អ្នកគាំទ្រ​វិស័យ​ប្រដាល់​គុនខ្មែរ នៅតែចាំមិនភ្លេច​ពី​សមត្ថភាព​របស់​អ្នកប្រដាល់​មកពីកោះកុងរូបនេះដែរ។

ក្រៅពី​ឈ្នះ​ជើងខ្លាំង​បរទេស​ជាច្រើននាក់​នៅសង្វៀន​ក្នុងស្រុក សែន រ៉ាឌី ក៏ធ្លាប់​អុកឡុក​នៅ​សង្វៀនក្រៅប្រទេស​ផងដែរ។ ជាក់ស្ដែង កាលពីឆ្នាំ២០១២ សែន រ៉ាឌី ធ្លាប់​ឈ្នះ​អ្នកប្រដាល់ជួរមុខ​ថៃ Phat Namchai ក្នុងសង្វៀន​ដ៏ល្បី Lumpinee នៅ​រាជធានី​បាងកក ប្រទេស​ថៃ។

ប្រិយមិត្តមួយចំនួន​ ប្រហែលជា​ធ្លាប់​បានទស្សនា​ការ​ប្រកួត​នោះរួចមកហើយ តែក៏មានអ្នកមិនទាន់​បានមើល ឬក៏ភ្លេច​បាត់ទៅហើយ។ ដើម្បីកម្សាន្ត​អារម្មណ៍ថ្ងៃចុងសប្ដាហ៍ និងដើម្បី​រំលឹកពីភាពខ្លាំង​របស់​អតីត​អ្នកប្រដាល់ខ្មែរផងនោះ [Sabay] សូម​បង្ហាញ​វីដេអូ​នៃការប្រកួត​របស់​ម្ទេសខ្មាំង នៅ Lumpinee ដូចខាងក្រោម៖

ចុចអានអត្ថបទទាក់ទង៖ តើ​សំបុត្រ​ចូល​ទស្សនា​ក្នុង​​សង្វៀន Lumpinee មាន​តម្លៃ​ចាប់​ពី​ប៉ុន្មាន​ទៅ?

អត្ថបទពេញនិយម