Apple ណែនាំអ្នកប្រើ iPhone 12 ឱ្យប្រុងប្រយ័ត្នរឿងមួយនៅពេលបញ្ចូលថ្ម

  • 2021-01-25 04:25:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅពេលដែលក្រុមហ៊ុន Apple បានធ្វើការប្រកាសនូវទូរសព្ទ iPhone 12 កាលខែតុលា ក្រុមហ៊ុនបានទទួលស្គាល់ថា សារធាតុឆក់នៅក្នុងទូរសព្ទជំនាន់ថ្មីនេះ អាចធ្វើឱ្យប៉ះពាល់ដល់ដំណើរការរបស់ឧបករណ៍រំញោច ឬជំនួយបេះដូងមានដូចជា Pacemaker និង Defibrillator។

បច្ចុប្បន្នក្រុមហ៊ុន Apple បានណែនាំបន្ថែមឱ្យអ្នកប្រើប្រាស់ដាក់ទូរសព្ទ ឬឧបករណ៍ MagSafe ឱ្យបាន​ចម្ងាយយ៉ាងតិច ១៥សង់ទីម៉ែត្រនៅពេលប្រើប្រាស់ ឬ ៣០សង់ទីម៉ែត្រ ពីឧបករណ៍រំញោចបេះដូង នៅពេលដែលលោកអ្នកកំពុងតែបញ្ចូលថ្ម។

ក្រុមហ៊ុនបានបន្ថែមពាក្យពេចន៍មួយចំនួនទៀតដើម្បីបញ្ជាក់ឱ្យកាន់តែច្បាស់​ពីការ​ប៉ះពាល់នេះ បន្ទាប់ពីវេជ្ជបណ្ឌិតមួយចំនួននៅរដ្ឋ Michigan បានធ្វើការសាកល្បងដោយដាក់ទូរសព្ទ iPhone 12 និងឧបករណ៍ Defibrillator នៅជិតគ្នាហើយដែលជាលទ្ធផលឧបករណ៍ Defibrillator បានឈប់ដំណើរការណ៍ជាបណ្ដោះអាសន្ននៅក្នុងពេលសាកល្បងនេះ។

ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់របស់លោកអ្នក ក្រុមអ្នកស្រាវជ្រាវក៏បានសំណូមពរឱ្យអ្នកប្រើប្រាស់ដែលមានដាក់ឧបករណ៍រំញោចបេះដូង Pacemaker ឬ Defibrillator នៅក្នុងខ្លួន ចៀសវាងដាក់ទូរសព្ទនៅក្នុងហោប៉ៅអាវខាងលើ ឬនៅលើទ្រូងរបស់លោកអ្នក៕

ប្រភព៖ Anti Cyber Crime Department

អត្ថបទថ្មី