១០ចំណុច​ដែល​ Note 4 ​​ធ្វើ​បាន​​តែ​ iPhone ​ធ្វើ​មិន​បាន

  • 2014-10-18 00:02:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ថ្ងៃ​ស្អែក​នេះ​ ​Galaxy Noe 4 ​នឹង​មក​ដល់​ទីផ្សារ​កម្ពុជា​ជា​ផ្លូវការ​ហើយ។ ​មុន​នឹង​ការ​មក​ដល់​នេះ​យើង​ងាក​មក​មើល​ចំណុច​ពិសេស​ចំនួន​ ១០ ​របស់​ Smartphone ម៉ូដែល​ចុងក្រោយ​នៃ​ត្រកូល​ Note ​នេះ​​ដែល​ iPhone គ្មាន។​​​​

 

១. ​មាន​​ប្រព័ន្ធ​តាម​ដាន​ចង្វាក់​បេះដូង​របស់​ Note 4 បង្កប់​នៅ​ផ្នែក​ខាងក្រោយ​ទូរសព្ទ។ ​​វា​អាច​វាស់​ជីពចរ​អ្នក​បាន​ពេល​ដាក់​ម្រាម​ដៃ​លើ​វា។

២. ​ឃើញ​ស្នាម​ពក​នៅ​ចំណុច​ក្រោយ​ខាង​ស្តាំ​​ទេ? ​​នោះ​គឺ​កន្លែង​បញ្ជូន​សេវា​ infrar។ ​វា​ទុក​ប្រើ​​​សម្រាប់​បញ្ជូន​សញ្ញា​ពេល​អ្នក​ចង់​ប្រើ​ Note 4 ​ជា​ Remote control ​បញ្ជា​ទូរទស្សន៍។
៣. ​អ្នក​អាច​ប្រើ​ App​ ពីរ​​ក្នុង​ Screen ​តែ​មួយ (ប្រើ​បាន​សម្រាប់​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ)។
៤. ​អ្នក​អាច​ដំណើរការ​ App ​មួយ​ចំនួន​​ក្នុង​​​ Windows ​ដែល​អាច​ពង្រួម​ឲ្យ​តូច​នៅ​លើ​ Home Screen ​បាន។ ​​វា​ប្រៀប​ដូច​​អ្នក​មាន​​ mini desktop ​នៅ​លើ​កុំព្យូទ័រ​ដែរ។
៥. ​​វា​មាន​ភ្ជាប់​មក​ជាមួយ​នូវ​ប៊ិច​ដ៏​ស្រស់ស្អាត​សម្រាប់​កត់ត្រា​នៅ​លើ​​ Screen ​បាន​យ៉ាង​ងាយ។
៦. ​ការ​ប្រើប្រាស់​ប៊ិច​សម្រាប់​​ Select ​នៅ​លើ​ Text ​គឺ​មាន​លក្ខណៈ​ងាយស្រួល​ជាង​ប្រើ​ម្រាមដៃ​​​នៅ​លើ​ iPhone។
៧. ​ឆ្នាំង​សាក​របស់​ Note 4 ​​មាន​លក្ខណៈ​ពិសេស​​អាច​សាក​ឆាប់​ពេញ។ ​​​អ្នក​ក៏​អាច​ដក​ខ្សែ​ USB ​ចេញ​ពី​ឆ្នាំង​មក​ភ្ជាប់​នឹង​កុំព្យូទ័រ​ដើម្បី​សាក​ថ្ម​បាន​ដែរ ​គ្រាន់​តែ​ឡើង​យឺត​បន្តិច។
៨. ​ពេល​ជិត​អស់​ថ្ម​អ្នក​អាច​ប្រើ​ ​Ultra Power Saving mode ​​នៅ​លើ​ Note 4 ​​បាន​ ​ដែល​នេះ​ជួយ​ឲ្យ​ទូរសព្ទ​របស់​អ្នក​ដើរ​បាន​យូរ​​ទៀត។ ​​តែ​បើ​អ្នក​ប្រើ Mode ​នេះ​ ​ Screen ​នឹង​ប្រែ​ទៅ​ជា​ស-ខ្មៅ ​​និង​អាច​ឲ្យ​អ្នក​ប្រើ​បាន​កម្មវិធី​មួយ​ចំនួន​ប៉ុណ្ណោះ​ Call ​ទូរសព្ទ ​​បើក​ Web ​និង​បើក​ App ​មាន​កំណត់។
៩.​ ​ឃើញ​ផ្ទាំង​តូច​មួយ​នៅ​ខាង​ស្កាំ​​នៃ​ Screen ទេ? ​ផ្ទាំង​តូច​នេះ​​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នក​ពេល​ប្រើ​តែ​ដៃ​ម្ខាង​ ​ដោយ​មិន​ចាំ​បាច់​​ប្រើ​ប៊ូតុង ​Home ​និង​​ Back ​នៅ​ផ្នែក​ខាងក្រោម​​ទូរសព្ទ​ទេ។
១០. ​អ្នក​អាច​ពង្រួម​ Keyboard ​ដើម្បី​ងាយស្រួល​ក្នុង​ការ​​ប្រើ​ដោយ​ដៃ​ម្ខាង​បាន។
 

អាន Samsung ​ សម្ញែង​​ថ្ម​អាច​ពត់​បាន​ដំបូង​គេ​ក្នុង​លោក ​សូមចុច​ត្រង់​នេះ!

  ប្រែ​សម្រួល៖ ​សីហា ប្រភព៖ ​Businessinsider