ប្រាក់ខែដំបូង អ្នកជំនាញបច្ចេកវិទ្យាក្នុងស្រុកមុនល្បីឈ្មោះ
- 2016-05-25 17:35:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាក់ខែដំបូង អ្នកជំនាញបច្ចេកវិទ្យាក្នុងស្រុកមុនល្បីឈ្មោះ
ចន្លោះមិនឃើញ
ជំនាញផ្នែកសរសេរកម្មវិធី ឬជំនាញ Designer ត្រូវការការស្រាវជ្រាវនិងគំនិតអភិវឌ្ឍថ្មីជានិច្ច។ អ្នកជំនាញផ្នែកបច្ចេកវិទ្យាដែលធ្វើការឲ្យក្រុមហ៊ុនធំៗតែងទទួលការ ឲ្យតម្លៃនិងការលើកទឹកចិត្តជាមួយប្រាក់ចំណូលខ្ពស់ សម្រាប់ការបំពេញការងារ។ ងាកមកអ្នកជំនាញក្នុងស្រុកវិញយ៉ាងម៉េចដែរ?
១) លោក អៀ អ៊ុយ ប្រធានក្រុមផលិតហ្គេម Sabay Osja
ជាស្ថាបនិកហ្គេមខ្មែរដែលល្បីខ្លាំងដល់ប្រទេសជប៉ុន "Asva the Money" រូបនេះ បានប្រឡូកការងារដំបូងក្នុងឆ្នាំ ២០០៣ ធ្វើជាជំនួយការផ្នែកគណនេយ្យនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែង ដោយទទួលបានតម្លៃពលកម្ម ១៥០ ដុល្លារប៉ុណ្ណោះក្នុងមួយខែ។ ក្នុងបទពិសោធន៍ប្រកបអាជីពការងារដំបូងនោះ លោកក៏ធ្លាប់ធ្វើការងារស្ម័គ្រចិត្តជាច្រើនឆ្នាំជាជាងជួសជុលកំព្យូទ័រនៅពេលទំនេរៗ ដោយមិនទទួលបានប្រាក់កម្រៃអ្វីឡើយ។
២) លោក គ្រុយ វណ្ណា ម្ចាស់ក្រុមហ៊ុន ALiEN DEV
ស្ថាបនិកក្ដារចុចឆ្លាតវៃដ៏ពេញនិយម បានធ្វើជាអ្នកដុតនំនៅហាងជប៉ុនមួយនៅពេលសិក្សានៅទីនោះ ដោយទទួលបានកម្រៃ ១០ ដុល្លារក្នុងមួយម៉ោងដែលធ្វើការពីម៉ោង ៥ ដល់ ៩ ព្រឹក ដោយមួយថ្ងៃអាចរកកម្រែបានខ្ទង់ ៤០ ដុល្លារ។ បន្ទាប់មកក៏ទៅធ្វើការឱ្យក្រុមហ៊ុន Asial របស់ក្រុមហ៊ុនជប៉ុនមួយទៀត ក្នុងតំណែងជាអ្នកបង្កើតកម្មវិធីទូរសព្ទដោយទទួលបានប្រាក់ខែ ៣ ០០០ដុល្លារ/ខែ។
៣) កញ្ញា រឿន ម៉ាលីស អ្នករចនាតួអង្គហ្គេមខ្មែរ
កញ្ញាសម្បុរស្រអែម ជំនាញផ្នែករចនាតួអង្គហ្គេមខ្មែរល្បីៗរបស់ក្រុម Direct Play ដូចជា Hungry Ob Ob, Sok and Sao’s Adventure, Chasing Zombie និង Wrath of Fighters ដែលជាការងារត្រូវការពេលវេលាច្រើន និងអំណត់អត់ធ្មត់ខ្ពស់។ ការងារជាអ្នករចនាតួអង្គហ្គេម យុវតីរូបនេះមិនទទួលប្រាក់ខែអីទេ ពោលគឺស្ម័គ្រចិត្តព្រោះជាអ្វីដែលកញ្ញាស្រលាញ់ចង់ធ្វើ។
ចុចអាន៖ បុគ្គលបច្ចេកវិទ្យាល្បីៗបីរូបប្រាប់ពីទម្លាប់ពេលទំនេរ
អត្ថបទ៖ រក្សា