Cambo Ticket និងTos Fund ជាប់ជម្រុះ​ដណ្ដើម​មេដាយ​មាស Asean ICT Award 2016

  • 2016-08-19 17:29:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​​កក់​សំបុត្រ​ ឬ​ទូទាត់​តម្លៃ​ធ្វើដំណើរ​​លើ​អនឡាញ(Cambo Ticket) និង Tos Fund កម្មវិធី​វេទិការ​បរិច្ចាគ​ប្រាក់​ដើម្បី​ជួយ​សម្រួល​ការ​រៃ​អង្គាស​ក្នុង​​ការ​អភិវឌ្ឍន៍​គម្រោង ត្រូវ​បាន​ជ្រើសរើស​តំណាង​ឱ្យ​​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត​ពាន​រង្វាន់ Asean ICT Awards 2016។

 

 

លោក មាស សាវុធ ដែល​ជា​ប្រធានផ្នែកប្រតិបត្តិ វិបសាយ CamboTicket ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​មាន​គម្រោង Start Up ​ថ្មី​ៗ​ចំនួន ១៣ បាន​បំពេញ​សំណុំបែបបទ​ដាក់​ប្រកួត​ប្រជែង ប៉ុន្តែ​ក្នុង​នោះ​មាន​តែ Start Up ពីរ​ប៉ុណ្ណោះ​​ពី​ប្រទេស​កម្ពុជា ដែល​ត្រូវ​បាន​ជ្រើសយក​​ប្រកួតប្រជែង​​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​កម្មវិធី Asean ICT Awards 2016 នាថ្ងៃទី ២២ ខែសីហា ឆ្នាំ ២០១៦ ខាងមុខ។

 

លោក​បាន​បន្ថែម​ថា ជា​មោទនភាព​ដែល​គម្រោង​កម្មវិធី​របស់​លោក ​ត្រូវ​បានគណៈកម្មការ​កម្មវិធី Asean ICT Awards ជ្រើស​យក​ជា​បេក្ខភាព​តំណាង​ឲ្យ​ប្រទេស​កម្ពុជា ទៅ​ចូលរួម​ប្រកួត​ប្រជែង​វគ្គផ្តាច់ព្រ័ត្រ​នេះ។ លោក​ថា​នឹង​ព្យាយាម​ធ្វើ​បទ​បង្ហាញ​ឱ្យ​បាន​ខ្លី​បំផុត និង​មាន​ភាព​ទាក់ទាញ ដើម្បី​ឈ្នះ​មេដាយ​មាស​​ឲ្យ​បាន។

 

 

ចំណែក​លោក គង់ សោមវ៉ាន់ដា ជា​ស្ថាបនិក​វិបសាយ Crowfounding ​មិន​រក​ប្រាក់​ចំណេញ ឬ(Tos Fund) ក៏​បាន​បេ្តជ្ញា​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព​ ដើម្បី​យក​មេដាយ​មាស​ មិន​ត្រឹមតែ​ដើម្បីកិត្តិយស​ក្រុម​របស់​លោក និង​ជា​មោទនភាពជាតិ​ទាំងមូល។

 

ពាន​រង្វាន់ Asean ICT Award 2016 ​ជា​កម្មវិធី​ប្រចាំ​តំបន់​អាស៊ាន​មួយ ដែល​រៀបចំ​ឡើង​គណៈកម្មាធិការ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​អាស៊ាន ដើម្បី​​ជម្រុញ​លើក​ទឹកចិត្ត​ដល់​សិស្ស​និស្សិត បណ្ដា​ក្រុមហ៊ុន​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ដែល​មាន​ផលិតផល​និង​សេវាកម្ម​​នៃ​គំនិត​បង្កើត​ថ្មី​លើ​វិស័យ​បច្ចេកវិទ្យា ដាក់​ពាក្យ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ថ្នាក់​អាស៊ាន៕

 

ចុច​អាន៖  ក្តារ​ចុច​ឆ្លាត​វៃ ចេញ​កំណែប្រែ​ថ្មី ដោះ​ស្រាយ​បញ្ហា​សញ្ញា “?” លើ Facebook

ចុច​អាន៖ ចេះ​មួយ​ក្បាច់​នេះ​ អាច​លេង​ហ្គេម​ Pokemon Go អេក្រង់​ផ្តេក​បានហើយ​

 

អត្ថបទ៖ រក្សា

អត្ថបទថ្មី