ទីបំផុត! ម្ចាស់ពុម្ពអក្សរខ្មែរអាក្បាលធំ មានអ្នកទិញសិទ្ធិប្រើប្រាស់ត្រឹមត្រូវហើយ
- 2017-05-17 06:55:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ម្ចាស់ពុម្ពអក្សរខ្មែរអាក្បាលធំ មានអ្នកទិញសិទ្ធិប្រើប្រាស់ត្រឹមត្រូវហើយ
ចន្លោះមិនឃើញ
លោក នៅ សំណាង ដែលជាម្ចាស់ពុម្ពអក្សរខ្មែរអាក្បាលធំ Ahkbalthom ទទួលបានការលើកទឹកចិត្តដោយម្ចាស់អាជីវកម្មខេខេអេស បានទិញសិទ្ធប្រើប្រាស់ពុម្ពរបស់លោកព្រឹកមិញនេះ។
ម្ចាស់អាជីវកម្ម ខេខេអេស ដែលមានផ្តល់សេវាទទួលធ្វើលិខិតអញ្ជើញកម្មវិធីផ្សេងៗ បានទិញសិទ្ធប្រើប្រាស់ពុម្ពអក្សរខ្មែរអាក្បាលធំ Ahkbalthom ពីស្ថាបនិកក្រុមអ្នករចនាពុម្ពអក្សរខ្មែរថែមទាំងបានអំពាវនាវឲ្យមានការឧបត្តម្ភម្ចាស់ពុម្ពរូបនេះផងដែរ ដោយនិយាយថា៖ **ទោះអត់ច្បាប់ តែជាមនុស្សត្រូវមានមនសិការ ជាពិសេសអាជីពដូចគ្នា។ បើយើងទិញមិនបាន តែអាចឧបត្ថម្ភគាត់បាន សូមជួយគាត់ផង។ ខេខេអេស សូមសរសើរដោយចិត្តស្មោះនូវទឹកចិត្ត និងទេពកោសល្យរបស់គាត់។**
លោក នៅ សំណាង បានថ្លែងអំនរគុណដល់ម្ចាស់អាជីវកម្មខេខេអេស ដែលបានលើកទឹកចិត្តនិងទិញសិទ្ធប្រើប្រាស់ពុម្ពអក្សរដោយស្របច្បាប់ទោះជាមិនបានដឹងលឺដល់អាជ្ញាធរមូលដ្ឋានក្ដី។
កន្លងមកម្ចាស់ពុម្ពរូបនេះធ្លាប់បានប្រកាសដាក់លក់ស្នាដៃរបស់ខ្លួន ក្រោយគ្មានអ្នកគិតគូរឲ្យតម្លៃ និងធ្លាប់បានចេញសេចក្ដីប្រកាសលើគេហទំព័រអក្សរខ្មែររបស់លោកជារឿយៗ។
ចំពោះលក្ខខណ្ឌក្នុងការលក់ពុម្ពអក្សរខ្មែរអាក្បាលធំលោក សំណាង បានឲ្យដឹងថា បើទិញជាកញ្ចប់ ២០០$ នឹងមានសិទ្ធិប្រើប្រាស់ពុម្ពក្រោយៗទៀត ប៉ុន្តែឥឡូវលោកលក់តែ ១០០$ ប៉ុណ្ណោះជាតម្លៃពិតប្រាកដ។
ប្រិយមិត្តដែលចង់បន្តប្រើប្រាស់ស្នាដៃរចនាពុម្ពអក្សរខ្មែរអាក្បាលធំ អាចទាក់ទងរកជាវដោយផ្ទាល់តាមរយៈលេខ 069 556 887 ឬ Facebook Page: អាក្បាលធំ / AKbalthom៕