Facebook​ ​ត្រៀម​ចេញ​មុខងារ​កុម្ម៉ង់​ម្ហូប​ដ៏​ពិសេស

  • 2017-05-22 02:38:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook​ ​ត្រូវ​គេ​រក​ឃើញ​ថា​កំពុង​ដាក់​ដំណើរការ​សាកល្បង​មុខងារ​កុម្ម៉ង់​អាហារ​តាម​ភោជនីយដ្ឋាន​នានា​ ​ហើយ​បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​ដំណើរ​ការ​នៅ​លើ​គេហទំព័រ​ ​និង​កម្មវិធី​ទូរសព្ទ​របស់​Facebook​ ​ដូចនេះ​មាន​ន័យ​ថា​អ្នកប្រើប្រាស់​ ​អាច​កុម្ម៉ង់​អាហារ​គ្រប់​ប្រភេទ​ដោយ​ពុំ​ចាំ​បាច់​ចាក​ចេញ​ពី​បណ្ដាញ​សង្គម​នេះ​ឡើយ។

មុខងារ​ថ្មី​នេះ​ ​Facebook​ ​បាន​សហការ​ជា​មួយ​ ​Delivery.com​ ​និង​ ​Slice​ ​ដើម្បី​ធ្វើ​ការ​ដឹក​ជញ្ជូន​ ​និង​ប្រតិបត្តិការ​សាកល្បង​ ​ខណៈ​មុខងារ​ថ្មី​នេះ​មាន​ប្រើ​មុន​ដំបូង​ក្នុង​សហរដ្ឋអាមេរិក​ជា​ផ្លូវការ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ។ អ្នក​ប្រើប្រាស់​អាច​សាកល្បង​មុខងារ​ថ្មី​នេះ​ ​ដែល​រក​បាន​នៅ​របារ​នៃ​គេហទំព័រ​ ​ឬ​ក៏​នៅ​ក្រោម​មីនុយ​មេ​កម្មវិធី​​ទូរសព្ទ​របស់​ ​Facebook។

បច្ចេកវិទ្យា​ថ្មី​នេះ​នឹង​បង្ហាញ​​ពី​ទិន្នន័យ​ភោជនីយដ្ឋាន​ដែល​ក្នុង​តំបន់​ដែល​អ្នក​អាច​កុម្ម៉ង់​បាន​ ​ហើយ​ក៏​អាច​ធ្វើ​ការ​ទូទាត់​សាច់ប្រាក់​ ​និង​ការ​កំណត់​នានា​នៅ​លើ​ ​Facebook​ ​ផ្ទាល់​តែ​ម្ដង៕

អានបន្ត ៖

ប្រភព៖ PhoneArena   អត្ថបទ ៖ ពិចិត្រ

អត្ថបទថ្មី