Hailey Baldwin កំពុង​តែ​មាន​សេចក្ដី​សុខ​ជា​មួយ Shawn Mendes នៅកាណាដា

  • 2017-12-24 08:58:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គូ​ស្នេហ៍​មួយ​គូ​ត្រូវ​បាន​គេ​ដឹង​ថា​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​តាំង​ពី​ខែ​វិច្ឆិកា​ឆ្នាំ​នេះ​មក​ម្ល៉េះ នៅ​ពេល​ដែល​សារព័ត៌មាន​ The Sun បាន​បង្ហើប​ថា​ពួក​គេ​បាន​ឱប​ថើប​និង​កៀក​កើយ​នៅ​ខាង​ក្រោយ​ឆាក​ កម្មវិធី​ប្រគល់​ពាន​ EMAs។

ហើយ​ពេល​នេះ​អ្នក​ទាំង​ពីរ​បាន​សម្រេច​ចិត្ត​បង្ហាញ​ឲ្យ​សាធារណជន​ដឹង​ថា​ពួក​គេ​កំពុង​តែ​ទាក់​ទង​គ្នា​ពិត​មែន ដោយ​បាន​បង្ហាញ​ខ្លួន​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា​ជាមួយ​គ្នា។

តារា​ម៉ូដែល​ពី​កម្មវិធីVictoria Secret, Hailey Baldwin វ័យ ២១ឆ្នាំ​និង​តារា​ចម្រៀង​រូប​សង្ហា Shawn Mendes វ័យ ១៩​ឆ្នាំ​បាន​ត្រូវ​គេ​ប្រទះ​ឃើញ​ស្និទ្ធស្នាល​គ្នា​យ៉ាង​ខ្លាំង​ខណៈ​ពេល​ពូក​គេ​កំពុង​ដើរ​លេង​នៅ​ទីធ្លា​ទី​នោះ។

អ្នក​ទាំង​ពីរ​ក៏​បាន​ឈប់​ហើយ​អនុញ្ញាត​ឲ្យ​អ្នក​គាំទ្រ​ថត​រូបភាព​ផង​ដែរ ដោយ​ចង់​បញ្ជាក់​ពួក​គេ​ពិត​ជា​កំពុង​តែ​ទាក់​ទង​គ្នា​ពិត​ប្រាកដ​មែន បន្ទាប់​ពី​មាន​ព័ត៌មាន​ខ្លះៗ​ទាក់​ទង​នឹង​អ្នក​ទាំង​ពីរ​តាំង​ពី​ប៉ុន្មាន​ខែ​មុន។

ថ្មី​ៗ​នេះ​ដែរ​ Hailey គឺ​ជា​ប្រធាន​បទ​មួយ​ដែល​ធ្វើ​ឲ្យ​ Justin Beiberនិង Selena Gomez តឹង​សរសៃ​ក​ដាក់​គ្នា​រហូត​ដល់​ថ្នាក់​ទៅ​ជួប​ជាមួយ​អ្នក​ពិគ្រោះ​យោបល់​។

ប៉ុន្តែ​បើ​តាម​រូបភាព​ទាំង​នេះ​ យើង​សង្កេត​ឃើញ​ថា Hailey កំពុង​តែ​មាន​សេចក្ដី​សុខ​ជា​មួយ Shawn Mendes និង​មិន​ត្រលប់​ទៅ​រក​ Justin វិញ​ទេ៕

អាន​អត្ថបទ៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី