កាមេរ៉ាទំនើបតាមភ្លើងស្តុប អាចចាប់ចោរគ្រប់ប្រភេទ ឲ្យតែមានប៉ូលិសទៅដល់ភ្លែត

  • 2018-01-04 02:05:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាមេរ៉ា​ស៊េរី​ទំនើប​បំពាក់​តាម​ភ្លើង​ស្តុប ក្នុង​រាជធានី​ភ្នំពេញ​ទាំង​១០០០​គ្រឿង មិន​ត្រឹម​តែ​អាច​ចាប់​បាន​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ប៉ុណ្ណោះ​ទេ តែ​លក្ខណៈ​ពិសេស​មួយ​ទៀត​នោះ អាច​ចាប់​បាន​ល្មើស​ព្រហ្មទណ្ឌ​នានា​ដូចជា ចោរ​លួច ចោរឆក់ ចោរប្លន់ នៅ​តាម​ដង​វិថី​ទៀត​ផង។ នេះ​បើ​តាម​ប្រសាសន៍​វរសេនីយ៍​ឯក ចេវ ហាក់ ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក​រាជធានី​ភ្នំពេញ​ធ្លាប់​ផ្ដល់​បទ​សម្ភាស​កន្លង​មក។

លោក​ វីរសេនីយ៍​ឯក បាន​ឲ្យ​ដឹង​ថា សមត្ថភាព​របស់​កាមេរ៉ា​​ខាង​លើ​ អាច​មើល​ឃើញ​យ៉ាង​ច្បាស់ ព្រោះ​ប្រព័ន្ធ​ខាង​លើ​អាច​ Zoom បាន​ ថត​បាន​ នូវ​​បទ​ល្មើស​​នានា ​ដែល​អាច​ជួយ​ការងារ​​សមត្ថកិច្ច បាន​​លឿន​ ពោល​គឺ ហេតុ​ការណ៍​​កើត​ឡើង​ភ្លាម​​ គឺ​សមត្ថកិច្ច​មក​ដល់​ភ្លាម​។

ករណី​​មាន​អ្នក​ល្មើស​ច្បាប់​ចរាចរណ៍​ មិន​គោរព​​ផ្លាក​សញ្ញា​ចរាចរណ៍​ ភ្លើង​សញ្ញា​ចរាចរណ៍ ត្រឹម​រយៈ ពេល​មិន​​ដល់​១​នាទី គេ​អាច​ឆែក​​ដឹង​តាម​ប្រព័ន្ធ​ខាង​លើ​​ថា ​យានយន្ត​អ្នក​បំពាន​ច្បាប់​​ជា​របស់​នរណា អាសយដ្ឋាន​នៅ​ឯ​ណា ​ ហើយ​បង្កាន់​ដៃ នឹង​ទៅ​ដល់​ផ្ទះ​ អ្នក​ល្មើស​ច្បាប់​នោះ បើ​មិន​គោរព​ នឹង​បញ្ជូន​ដល់​​តុលា​ការ៕

ចុចអានបន្ត៖

អត្ថបទ៖ វឌ្ឍនៈ