រកឃើញរូងក្រោមទឹកវែងបំផុតលើលោក ឯទេសភាពស្រស់ស្អាតមិនធ្លាប់ឃើញពីមុន

  • 2018-01-18 04:05:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូង​ក្រោម​ទឹក​ធំ និង​វែង​បំផុត​លើ​ពិភពលោក ត្រូវ​បាន​រក​ឃើញ​ដោយ​ក្រុម​អ្នក​ច្រមុជ​ទឹក នៅ​ប្រទេស​ម៉ិកស៊ីកូ។

ក្រុម​អ្នក​ច្រមុជ​ទឹក​ខាង​លើ បាន​បង្ហាញ​ពី​អ្វី​ដែល​ត្រូវ​គេ​គិត​ថា ជា​រូង​ភ្នំ​លិច​ទឹក​ធំ​បំផុត​នៅ​លើ​ភព​ផែនដី​នេះ។ ជាមួយ​គ្នា​នេះ​ដែរ វា​ត្រូវ​បាន​គេ​ជឿជាក់​ថា ការ​រក​ឃើញ​នេះ​អាច​ជួយ​បំភ្លឺ​ដល់​អរិយធម៌​របស់​ប្រជាជន Maya បុរាណ​ទៀត​ផង។

Gran Acuifero Maya ហៅ​កាត់​ថា GAM ដែល​ជា​គម្រោង​សម្រាប់​ការ​សិក្សា និង​អភិរក្ស​ទឹក​ក្រោម​ដី នៃ​ឧបទ្វីប Yucatan បាន​ឲ្យ​ដឹង​ថា រូង​ដែល​មាន​ប្រវែង ៣៤៧ គីឡូម៉ែត្រ​នេះ​ត្រូវ​បាន​គេ​កំណត់​អត្តសញ្ញាណ បន្ទាប់​ពី​គេ​បាន​ចំណាយ​ពេល​ប៉ុន្មាន​ខែ ក្នុង​ការ​រុករក​លើ​ខ្សែ​បន្ទាត់​ក្រោម​ទឹក។

ស្ថិត​នៅ​ក្បែរ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់ Tulum របស់​ប្រទេស​ម៉ិកស៊ីកូ គម្រោង​នេះ​បាន​រក​ឃើញ​ថា ប្រព័ន្ធ​រូង​ភ្នំ​ដែល​គេ​ហៅ​ថា Sac Actun មាន​ប្រវែង ២៦២គីឡូម៉ែត្រ បាន​តភ្ជាប់​គ្នា​ជាមួយ​នឹង​ប្រព័ន្ធ​រូង​ភ្នំ Sistema Dos Ojos ដែល​មាន​ប្រវែង ៥២គីឡូម៉ែត្រ។

លោក Guillermo de Anda ដែល​ជា​នាយក GAM និង​ជា​អ្នក​ជំនាញ​ផ្នែក​បុរាណវិទ្យា​ក្រោមទឹក បាន​សរសើរ​ដល់​ការ​រក​ឃើញ​នេះ​ថា​ជា ការ​រក​ឃើញ​ដ៏​អស្ចារ្យ

ចង់​ដឹង​ថា​រូង​ក្រោម​ទឹក​វែង​បំផុត​លើ​លោក​នោះ​មាន​ទិដ្ឋភាព​យ៉ាង​ណា ទៅ​ទស្សនា​ទាំង​អស់​គ្នា៖

ចុច​អាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី